• 2019-09-02 04:05:49
  • បាល់ទាត់

គ្រូ​កម្ពុជា ​លើក​ឧទាហរណ៍​រឿង​១ក្រុមមាន​ Messi ​ឬ Ronaldo ​១១​នាក់ ​មិន​ប្រាកដ​លេង​ឈ្នះ​គេ

  • 2019-09-02 04:05:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​និង​ហុងកុង ​កាន់​តែ​កៀក​មក​ដល់​មែនទែន​ហើយ ពោល​គឺ​នៅ​សល់​តែ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup 2022 ​។

រូបភាព៖ FFC

ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​ក៏​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​របស់​ខ្លួន​រួច​រាល់​ហើយ​ដែរ ​ហើយ​ភាគ​ច្រើន​នៃ​ពួកគេ​គឺ​ជា​កីឡាករ​ថ្មី ​និង​ក្មេង​ៗ។ ​លោក Felix ​គ្រូ​បង្វឹក​ក្រុម​កម្ពុជា ​បាន​ពន្យល់​ពី​ការ​ជ្រើសរើស​នេះ​ថា ​លោក​រើស​កីឡាករ​មាន​វិន័យ ​មាន​ឆន្ទៈ ​និង​ខិតខំ​ប្រឹងប្រែង​លេង ​សហការ​គ្នា​ជា​ក្រុម ​ដើម្បី​បង្កើត​ជា​ឈុត​១១​នាក់​ដ៏​ល្អ​និង​អាច​ប្រកួត​ប្រជែង​ជាមួយ​គេ​បាន​។

គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន ​ក៏​បាន​បន្ថែម​ទៀត​ថា​កីឡាករ​បាល់ទាត់​ជា​កីឡា​លេង​ជា​ក្រុម ​មិន​អាច​កំណត់​លើ​នរណា​ម្នាក់ ​ល្អ​ម្នាក់ ពីរ​នាក់ អាច​ជោគជ័យ​បាន​ឡើយ។ ទាល់​តែ​មួយ​ក្រុម​យល់​ចិត្ត​គ្នា ទើប​អាច​ជោគជ័យ​បាន។ ​លោក​ក៏​បាន​លើក​ជា​ឧទាហរណ៍​ខ្លី​មួយ​មក​បញ្ជាក់​ដែរ​ថា ​ក្រុម​មួយ​ដែល​មាន Messi ​ឬ Ronaldo ​ដល់​ទៅ​១១​នាក់ ​ក៏​មិន​ប្រាកដ​ថា​អាច​លេង​ឈ្នះ​គេ​​ដែរ។ បាល់ទាត់​គឺ​ជា​ការ​លេង​ជា​ក្រុម ​សហការ​គ្នា ​វា​ខុស​ប្លែក​ពី​កីឡា​ផ្សេង​ដែល​លេង​តែ​ម្នាក់​ឯង។

ក្រោយ​ពី​ហ្វឹកហាត់​ជាមួយ​លោក Felix ​បាន​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​នេះ ​កាល​ពី​យប់មិញ​គ្រូ​ធំ Honda ​បាន​ហោះ​មក​ដល់​កម្ពុជា​ហើយ ដើម្បី​ដឹក​នាំ​ក្រុម​កម្ពុជា ​ក៏​ដូចជា​ផ្ដល់​នៅ​វិធី​សាស្ត្រ​ល្អ​ៗ​បន្ថែម​ទៀត៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់