• 2019-09-01 01:57:07
  • បាល់ទាត់

Barca ខ្ទាត​ដល់​លេខ​៧​ ក្រោយ​៣​ប្រកួត​រក​បាន​ត្រឹម​៤​ពិន្ទុ

  • 2019-09-01 01:57:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona បាន​ចាប់​ផ្ដើម​រដូវ​កាល​​ថ្មី​យ៉ាង​ប៉ប៉ាក់ប៉ប៉ើក​ ក្រោយ​លេង​ស្មើ​គ្នា​ ២​ទល់​នឹង​២​ ជាមួយ​ Osasuna នៅ​ក្នុង​ទឹកដី El Sadar។

ការ​ប្រកួត​ដែល​គ្មាន​វត្តមាន​ Lionel Messi និង​ Suarez ក្រុម​យក្ស​មក​ពី​កាតាឡាន់​ ត្រូវ​ម្ចាស់​ផ្ទះ​នាំ​មុខ​តាំង​ពី​នាទី​៧​ ជា​គុណ​សម្បត្តិ​របស់​កីឡាករ​ Torres។ Barca បាន​វាយ​បក​២​គ្រាប់​វិញ​ដោយ​ Fati នៅ​នាទី​៥១​ និង​ Arthur នៅ​នាទី​៦៤​ ប៉ុន្តែ​នៅ​​សល់​៩​នាទី​ចប់​ការ​ប្រកួត​ Torres បាន​ទាត់​ប៉េណាល់ទី​១​គ្រាប់​ទៀត​ឲ្យ​ Osasuna បាន​១​ពិន្ទុ​។​

លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​លោក​ Ernesto Valverde មាន​ត្រឹម​៤​ពិន្ទុ​ប៉ុណ្ណោះ​ ពី​៣​ប្រកួត​កន្លង​មក​ដោយ​ ចាញ់​១, ឈ្នះ​១​ និង​ស្មើ​១​ បច្ចុប្បន្ន​ឈរ​លេខ​៧​ក្នុង​តារាង​ LaLiga៕ ​

ប្រភព៖ Sport English ប្រែសម្រួល៖ សៀនហួរ

មតិយោបល់