• 2019-08-31 08:18:22
  • បាល់ទាត់

Klopp ៖​UEFA's best ​របស់​កីឡាករ​ LFC គ្រប់​គ្នា​​​ Van Dijk គ្រាន់ជាតំណាង​

  • 2019-08-31 08:18:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Virgil van Dijk បាន​យក​ឈ្នះ​ Lionel Messi និង​ C-Ronaldo ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ទ្វីប​អឺរ៉ុប​ ឬ​ UEFA's best player of the year។​

កីឡាករ​សញ្ជាតិ​ហូឡង់​បាន​ក្លាយ​ជា​ ខ្សែ​ការពារ​ដំបូង​ដែល​លើក​ពាន​ខាង​លើ​នេះ​ បន្ទាប់​ពី​រូប​គេ​មាន​គុណ​សម្បត្តិ​ជួយ​ក្លឹប​ឈ្នះ​ Champions League, Super Cup និង​រង​ជើង​ឯក​ Premier League ហើយ​នៅ​ជម្រើស​ជាតិ​វិញ​ Van dijk ​មាន​ចំណែក​សំខាន់​នាំ​ក្លឹប​បាន​លេខ​២​ពាន​ Nation League។​

យ៉ាង​ណា​ Jurgen Klopp ដែល​ជា​អ្នក​ចាត់ការ​ទូទៅ​ បាន​ចាត់​ទុក​ការ​ឈ្នះ​របស់​ Van dijk ជា​ជោគជ័យ​របស់​ក្លឹប​ទាំង​មូល។ អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​និយាយ​ថា៖ “UEFA's best ជា​ពាន​របស់​កីឡាករ​គ្រាប់​គ្នា​ គ្រាន់​តែ​ Liverpool បញ្ជូន​តំណាង​ម្នាក់​ឲ្យទៅ​ទទួល​ជំនួស​ប៉ុណ្ណោះ"។

ក្រៅ​ពី​ពាន​នេះ​ កីឡាករ​កម្ពស់​ខ្ពស់​វ័យ​២៨​ឆ្នាំ​ត្រូវ​គេ​រំពឹង​ថា​ នឹង​ឈ្នះ​ពាន​ធំៗ​២​ផ្សេង​ទៀត​សម្រាប់​ឆ្នាំ​២០១៩​នេះ​មាន​ដូចជា​ FIFA Best និង​ Ballon d'Or ជា​ដើម៕ ​​

ប្រភព៖ Liverpool FC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់