• 2019-08-30 09:00:00
  • ប្រដាល់

អាទិត្យ​នេះ​ សុខ​ សាវិន​ អាច​ស្ពាយ​ខ្សែក្រវាត់​ទៅ​ផ្ទះ​បាន​អត់​ ឬ​បន្ត​ខក​ចិត្ត​ជា​ថ្មី​ទៀត?​

  • 2019-08-30 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃ​អាទិត្យ​នេះ​ដល់​ពេល​ដែល​សិស្ស​គុន​មក​ពី​ក្លឹប​ឆ្មាស​សែនសុខ​ សុខ​ សាវិន​ ត្រូវ​ប្រកួត​ផ្ដាច់ព្រ័ត្រ​យក​ខ្សែក្រវាត់​ប្រាក់​របស់​សង្វៀន​ PNN​ ហើយ​ ដែល​ត្រូវ​ប៉ះ​ជា​មួយ​កីឡាករ​កម្ពុជា​ដូច​គ្នា​ បាង​ កាយ៉ាក។​

សុខ សាវិន ប្រកួតកន្លងទៅ

កូន​សិស្ស​លោក​ ស៊ន​ អេលីត​ ខាង​លើ​នេះ​ គឺ​មិន​សូវ​ជា​កាក​កប​ឡើយចំពោះ​ការ​ប្រកួត​ពាន​រង្វាន់​ ឬ​កម្មវិធី​ជម្រុះ​ដណ្ដើម​ខ្សែក្រវាត់​នា​ពេល​កន្លង​មក​ ជាក់ស្ដែង​ទើប​តែ​ខក​ចិត្ត​ក្រោយ​ចាញ់​ពិន្ទុ​ថៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​ថ្មីៗ​នេះ។​

សាវិន​ តែងតែ​ធ្វើ​បាន​ល្អ​ជា​ពិសេស​ការ​ប្រកួត​មិត្តភាព​កន្លង​មក​ ឥលូវ​នេះ​គេ​ឡើង​កូដ​រហូត​ស្ថិត​នៅ​ក្នុង​កីឡាករ​លំដាប់​ម្នាក់​ដែរ​នៅ​កម្ពុជា​ ពោល​ឃើញ​មុខ​ជើង​ខ្លាំង​រូប​នេះ​ប្រកួត​គូ​មិត្តភាព​អន្តរជាតិ​នៅ​ស្ទើរ​គ្រប់​សង្វៀន​តែ​ម្ដង។​ ប៉ុន្តែ​អ្វី​ដែល​ចាំ​មិន​ភ្លេច​នោះ​ អ្នក​ប្រដាល់​មុខ​មិន​សូវ​ញញឹម​ខាង​លើ​នេះ​ មិន​កាក​កប​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ ឬ​ពាន​នោះ​ឡើយ​ គិត​មក​ដល់​ពេល​នេះ​គេ​មិន​ទាន់​ឈ្នះ​ខ្សែក្រវាត់​ក្នុង​ដៃ​នោះ​ទេ។​ ចាំ​មើល​ទាំង​អស់​គ្នា​ថា​តើ​ សាវិន​ អាច​បំបែក​កំណត់ត្រា​មួយ​នេះ​បាន​ទេ​សប្ដាហ៍​នេះ​នៅ​ PNN។​

សុខ សាវិន ប្រកួតកន្លងទៅ

​ខ្សែក្រវាត់​ប្រាក់​ទី៤​ នៃ​កម្មវិធី​ប្រដាល់​សង្វៀន​ PNN​ បាន​ឈាន​ដល់​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​អាទិត្យ​នេះ​ហើយ​ ដោយ​ សុខ​ សាវិន​ ប៉ះ​ បាង​ កាយ៉ាក​ លើ​ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម។​ អ្នក​ឈ្នះ​នឹង​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស​បន្ត​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់