• 2019-08-30 07:36:15
  • បាល់ទាត់

​គ្រូ Liverpool ​ថា​ក្រុម​២​នេះ​នៅ​ក្មេង ពិត​ជា​ក្មេង ​ក្នុង​ការ​ប្រកួត​ UCL ​

  • 2019-08-30 07:36:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jurgen Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​រីករាយ​ក្រោយ​ពី​បាន​ឃើញ​លទ្ធផល​ការ​ចាប់​ពូល​ពាន​រង្វាន់ UEFA Champions League ​កាល​ពី​យប់មិញ​រួច​មក។

ក្រុម Liverpool ​ស្ថិត​នៅ​ពូល​ E ​ជាមួយ​ក្រុម Napoli , Genk ​និង​ Salzburg ​សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​តាម​ពូល​រដូវ​កាល​ថ្មី​នេះ។ ​វា​ជា​ឆ្នាំ​ទី​២​ហើយ ​ដែល​ក្រុម Liverpool ​តតាំង​ជាមួយ Napoli ​នៅ​វគ្គ​ក្នុង​ពូល​នេះ ​ហើយ​លោក Klopp ​ក៏​បាន​បញ្ជាក់​ថា​ខ្លួន​មាន​អារម្មណ៍​ថា​បាន​ជួប​ក្រុម​នៅ​អ៊ីតាលី​ញឹក​ណាស់​មួយ​រយៈ​មក​នេះ។

សម្រាប់​ក្រុម​២​ទៀត​វិញ ​អ្នក​ចាត់ការ​ដែល​ជួយ​ក្រុម Liverpool ​លើក​ពាន Champions League ​រដូវ​កាល​មុន ​បាន​និយាយ​ថា​៖ “ឥឡូវ​នេះ​ខ្ញុំ​ត្រូវ​ការ​ពេល​ដើម្បី​តាម​ដាន​ក្រុម Genk ​និង Salzburg ​ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​រួច​ហើយ​ថា​ពួកគេ​ពិត​ជា​ក្មេង​ណាស់ ​ហើយ​ក៏​ជា​ក្រុម​ដែល​ពោរពេញ​ដោយ​ទឹក​ចិត្ត​លេង​ដែរ។ ដូច្នេះ​១០០% ​វា​នឹង​ក្លាយ​ជា​ប្រកួត​គួរ​ឱ្យ​ចាប់​អារម្មណ៍។ ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​ធ្លាប់​ដឹក​នាំ​ក្រុម​លេង​ជាមួយ​ពួកគេ​ឬ​អត់​នោះ​ទេ”៕

ប្រភព៖ Liverpool FC អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់