• 2019-08-29 13:12:41
  • បាល់ទាត់

សម្រែក​របស់​អ្នក​គាំទ្រ​ធ្វើ​ឲ្យ​​ប្រកួត​នៅ Ligue 1 ផ្អាក​ជាង ១០​នាទី

  • 2019-08-29 13:12:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រកួត​រវាង​ក្លឹប​ម្ចាស់​ផ្ទះ Nice និង​ក្លឹប Marseille ត្រូវ​បាន​ផ្អាក​រយៈពេល ១០នាទី ក្រោយ​ពេល​ដែល​អ្នក​គាំទ្រ​ខាង​ Nice ស្រែក​ច្រៀង​ទាក់ទង​នឹង​ ការ​រើសអើង​នឹង​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា។

លោក​អាជ្ញាកណ្ដាល Clement Turpin បាន​សម្រេច​ផ្អាក​ការ​ប្រកួត​នៅ​នាទី​ទី២៨ ក្រោយ​ពី​ឮ​ការ​ស្រែក​បែប​នេះ និង​ឃើញ​បដា​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​នឹង​ការ​រើសអើង​លើ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា។

ការ​ប្រកួត​បាន​ផ្អាក​ ១០​នាទី ដើម្បី​ជា​ការ​ព្រមាន និង​សម្របសម្រួល​ឲ្យ​ដក​បដា​ទាំង​នោះ​ចេញ​ពី​កីឡដ្ឋាន។ ការ​ប្រកួត​ក៏​ចាប់​ផ្ដើម​វិញ ហើយ​បញ្ចប់​ទៅ​ដោយ​ក្រុម​ភ្ញៀវ​ Marseille យក​ឈ្នះ​ក្នុង​លទ្ធផល ២-១។

បដា​រើសអើង​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្លឹប​ Nice ទើប​តែ​ទិញ​ដោយ​មហាសេដ្ឋី​លំដាប់​ពាន់​លាន​របស់​អង់គ្លេស Sir Jim Ratcliffe ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​គីមី Ineos។ អ្នក​គាំទ្រ​ទាំង​នោះ​បាន​លើក​បដា​ដែល​រើសអើង​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា សំដៅ​ទៅ​លើ​មហាសេដ្ឋី និង​ក្រុមហ៊ុន​របស់​លោក៕

ប្រភព៖ BBC | The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់