• 2019-08-29 03:59:37
  • ប្រដាល់

ឯម​ សុធី​ បាន​សិក្សា​ពី​ស្នៀត​ ផាយ៉ាក់ហិវ៉ាន់​ ច្បាស់មុន​ឈ្នះ​សន្លប់​កាល​ពី​ថ្ងៃ​អាទិត្យ​

  • 2019-08-29 03:59:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ក្មេង​ ឯម​ សុធី​ មុន​ការ​ប៉ះ​ ផាយ៉ាក់ហិវ៉ាន់​ កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​នេះ​គឺ​បាន​សិក្សា​ពី​ស្នៀត​ប្រយុទ្ធ​ ចំណុច​ខ្លាំង​របស់​ដៃគូ​បាន​ល្អ​ ទើប​អាច​ឈ្នះ​សន្លប់​លើ​អ្នក​លេង​គុន​ថៃ​រូប​នេះ​បាន។​

ឯម សុធី(ក្រហម)

ឯម​ សុធី​ បាន​ឲ្យ​ដឹង​ថា​ បើ​តាម​រូប​គេ​បាន​មើល​វីដេអូ​ប្រកួត​កន្លង​ទៅ​របស់​ ផាយ៉ាក់ហិវ៉ាន់​ កាល​ពី​ប្រកួត​ខ្សែក្រវាត់​ រួម​និង​ការ​ប៉ះ​គ្នា​ជា​មួយ​ PEPE​ គឺ​គេ​ល្អ​កែង​ ហើយ​ចូលចិត្ត​វ៉ៃ​ប្ដូរ។​ ដូច្នេះ​ហើយ​មុន​ការ​ប៉ះ​គ្នា​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ​ កីឡាករ​កម្ពុជា​ខាង​លើ​នេះ​បាន​ដឹង​ច្បាស់​ពី​ស្នៀត​របស់​ដៃគូ​ ហើយ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​តែ​ម្ដង​សម្រាប់​ការប្រកួត​មិត្តភាព​ខារ៉ាបាវ​នោះ រហូត​ឈ្នះបែប​នេះ។​

ឯម សុធី(ក្រហម)

កូន​សិស្ស​លោក​ ឯម​ វុត្ថា​ ខាង​លើ​នេះ​ប្រាប់​ទៀត​ថា​ បើ​ទោះ​ជា​ខ្លួន​ឈ្នះ​សន្លប់​ក្នុង​ទឹក​ទី២​នា​ជំនួប​មិត្តភាព​អន្តរជាតិ​កាល​ពី​ថ្ងៃ​អាទិត្យ​មុន​នេះ​ក៏​ដោយ​ ការ​ប៉ះ​គ្នា​ជា​ថ្មី​ក្នុង​កម្មវិធី​ជម្រុះ​ខ្សែក្រវាត់​គូបូតា​នៅ​ពេល​ខាង​មុខ​នេះ​ មិន​ហ៊ាន​ថា​អាច​យក​៣ពិន្ទុ​ពី​ជើង​ខ្លាំង​ថៃ​ខាង​លើ​បាន​ ឬ​មិន​បាន​ឡើយ។​ ព្រោះ​អាច​ថា​ អ្នក​លេង​គុន​ថៃ​គេ​ខំប្រឹង​ហាត់​ ឬ​ពង្រឹង​ចំណុច​ខ្សោយ​របស់​គេ​ឡើង​វិញ។​

ឯម សុធី(ក្រហម)

រំលឹក​ដែរ​ថា​ ឯម​ សុធី​ ជា​អ្នក​ប្រដាល់​មក​ពី​ក្លឹប​ ថ្មគោល​ខណ្ឌ​ពោធិសែនជ័យ​ រាជធានី​ភ្នំពេញ​ ត្រូវ​ជា​កូន​សិស្ស​លោក​ ឯម​ ចាន់រស្មី​ និង​លោក​ ឯម​ វុត្ថា។​ ប្រកួត​មិត្តភាព​កាល​ពី​ថ្ងៃ​អាទិត្យ ទី២៤​ សីហា​ ២០១៩ ​ក្នុង​កម្មវិធី​ប្រដាល់​ខារ៉ាបាវ​របស់​សង្វៀន​បាយ័ន​ផ្ដួល​ថៃ​ ផាយ៉ាក់ហិវ៉ាន់​ ឲ្យ​សន្លប់​នៅ​ទឹក​ទី២៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់