• 2019-08-29 02:36:51
  • បាល់ទាត់

គ្រូ​ជម្រើស​ជាតិ ​ធ្លាប់​សរសើរ ​សៀង ចន្ធា អ្វី​ខ្លះ​ពី​មុន​មក​?

  • 2019-08-29 02:36:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សៀង ចន្ធា ​កីឡាករ​ក្រោម​អាយុ​១៨​ឆ្នាំ​កម្ពុជា ​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ឈុត​ធំ​ត្រៀម​លេង​វគ្គ​ជម្រុះ FIFA World Cup 2022 ​ជាមួយ​ក្រុម​ហុងកុង​នៅ ​ថ្ងៃ​ទី​៥​ខែ​ក្រោយ។

ក្នុង​បញ្ជី​ឈ្មោះ​នេះ ​ឃើញ​ថា​មាន​កីឡាករ​ក្មេង​ៗ​ច្រើន ​ហើយ​មួយ​ចំនួន​ធំ​ក៏​កំពុង​ឡើង​ជើង​ខ្លាំង​ផង​ដែរ។ ​ក្នុង​នោះ ​សៀង ចន្ធា ​ដែល​ជា​គ្រាប់​ពេជ្រ​កំពុង​ច្នៃ​របស់​កម្ពុជា ​ជា​កីឡាករ​លេចធ្លោ​ជាង​គេ ​ហើយ​ក៏​អាច​នឹង​ជា​កីឡាករ​សំខាន់​ក្នុង​ក្រុម​ជម្រើស​ជាតិ​ត្រៀម​ប៉ះ​ហុងកុង​ផង​ដែរ៣។

លោក Felix ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ធ្លាប់​បាន​និយាយ​ពី ចន្ធា ​ដែរ​ថា​ជា​កីឡាករ​លេង​បាន​ល្អ​តាំង​ពី​ថ្នាល​យុវជន​មក។ មួយ​វិញ​ទៀត ​លោក​មាន​ទំនុក​ចិត្ត ​មើល​ឃើញ​ថា ​យុវជន​បាទី​រូប​នេះ​រៀប​ចំ​ខ្លួន​បាន​ល្អ ​សម្រាប់​ការ​ប្រកួត​ធំ​ៗ។ ដូច្នេះ​ហើយ​នេះ​ជា​ឱកាស​រូបគេ​ត្រូវ​បង្ហាញ​សមត្ថភាព៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់