• 2019-08-28 11:16:16
  • បាល់ទាត់

Zlatan បញ្ជាក់​ថា បើ​ Man Utd ហៅ​ទៅ​វិញ​ គេ​ស្វាគមន៍ តែ​ទាស់​បញ្ហា​មួយ

  • 2019-08-28 11:16:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ស៊ុយអែត​កីឡាករ Zlatan Ibrahimovic បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា បើ​ក្លឹប Manchester United ហៅ​គេ​ទៅ​វិញ គេ​ស្វាគមន៍​ ប៉ុន្តែ​ក្លឹប LA Galaxy មាន​រូប​គេ​បាត់​ទៅ​ហើយ។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ " ខ្ញុំ​អាច​លេង​នៅ​ Premier League បាន​យ៉ាង​ស្រួល ដូច្នេះ​ប្រសិនបើ Manchester United ត្រូវ​ការ​ខ្ញុំ ខ្ញុំ​នៅ​ទីនេះ ប៉ុន្តែ Galaxy មាន​ខ្ញុំ​បាត់​ទៅ​ហើយ " ។

គេ​បាន​បន្ត​ថា៖ " ខ្ញុំ​បាន​បញ្ចប់​កិច្ចការ​ខ្ញុំ​នៅ​ទ្វីប​អឺរ៉ុប​ហើយ។ ខ្ញុំ​រីករាយ​នឹង​លេង​នៅ​ទីនោះ ដោយ​ខ្ញុំ​បាន​ឈ្នះ​ ៣៣ពាន ហើយ​សង្ឃឹម​ថា ខ្ញុំ​នឹង​ឈ្នះ​ពាន​នៅ​ទីនេះ (សហរដ្ឋអាមេរិក) '' ។

គួរបញ្ជាក់ផងដែរថា Zlatan បាន​ចេញ​ពី​ក្លឹប Manchester United ទៅ​កាន់​ទឹកដី​សហរដ្ឋអាមេរិក​ចំនួន ១៧​ខែ​មក​ហើយ តាំង​ពី​ខែ​មីនា ឆ្នាំ២០១៨៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់