• 2019-08-26 11:22:01
  • បាល់ទាត់

គ្រូ​ Spurs យល់ថា កូនក្រុម​របស់​ខ្លួន​លេង​ដោយ​ខ្វះ​សាមគ្គីភាព

  • 2019-08-26 11:22:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Tottenham Hotspur លោក Mauricio Pochettino បាន​និយាយ​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា ក្រុម​ទាំង​មូល​របស់​ខ្លួន​មិន​មាន​ភាព​ប្រាកដ​ប្រជា​សោះ និង​មិន​មាន​សាមគ្គីភាព​ទេ ក្នុង​ប្រកួត​ប៉ះ​នឹង​ Newcastle។

លោក​បាន​និយាយ​ថា​៖ " ពេល​លេង​នៅ​ Premier League យើង​ត្រូវ​ការ​មាន​ចលនា​ល្អ និង​សម្ព័ន្ធ​ភាព​ក្នុង​ក្រុម​ដ៏​រឹង​មាំ​។ ក្នុង​រយៈពេល​កន្លង​មក ស្ថានភាព​ក្នុង​ក្រុម​ហាក់​នៅ​ឆ្ងាយ​ណាស់​ពី​គុណភាព​ទាំង​នេះ។ យើង​ត្រូវ​តែ​រក​ដំណោះស្រាយ " ។

លោក​បាន​បន្ត​ថា៖ " យើង​លេង​មិន​បាន​ល្អ ហើយ​ខ្ញុំ​អន់​ចិត្ត​ណាស់​នឹង​ទម្រង់​លេង​របស់​ពួក​យើង។ យើង​រង​គ្រាប់​បាល់​ដ៏​ថោក​ទាប​មួយ បន្ទាប់​ស្ថានការណ៍​ប្រែក្លាយ​ជា​ពិបាក។ យើង​បង្កើត​ឱកាស​ច្រើន​ដង តែ​នៅ​មិន​គ្រប់គ្រាន់។ យើង​គួរ​តែ​លេង​បាន​ល្អ​ជាង​នេះ។ វា​ដូច​ជា​ពេក​ហើយ ដែល​គ្រប់គ្រង​បាល់ ៨០% ហើយ​មិន​សូវ​បាន​ស៊ុត​ចំ​គោលដៅ " ។

Spurs បាន​ចាញ់​ Newcastle ក្នុង​លទ្ធផល ១-០ ដែល​ធ្វើ​ឲ្យ​ក្លឹប​នេះ ឈរ​ចំណាត់ថ្នាក់​លេខ ៧ និង​មាន ៤ពិន្ទុ៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់