- 2019-08-26 08:34:10
- បាល់ទាត់
Lampard ចង់ឲ្យបារាំងដក Kante ចេញពីក្រុមជម្រើសជាតិ
- 2019-08-26 08:34:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lampard ចង់ឲ្យបារាំងដក Kante ចេញពីក្រុមជម្រើសជាតិ
ចន្លោះមិនឃើញ
Frank Lampard ចង់ឲ្យក្រុមមាន់គកបារាំងដក N'Golo Kante ចេញពីបញ្ជីក្រុមជម្រើសជាតិសម្រាប់វគ្គជម្រុះព្រឹត្តិការណ៍ Euro 2020 នៅខែក្រោយ។
ការទទូចដូច្នេះគឺដើម្បីឲ្យខ្សែបម្រើវ័យ២៨ឆ្នាំបានសម្រាកព្យាបាលរបួសរ៉ាំរ៉ៃដែល រូបគេមានបញ្ហាតាំងពីវគ្គផ្ដាច់ព្រ័ត្រ Europa League ជាមួយ Arsenal មកម្ល៉េះ។ កីឡាករសញ្ជាតិបារាំងលេងទាំងឈឺក្នុងជំនួបប៉ះ Liverpool នៅ Super Cup និងប្រកួតទល់ Leicester នៅលីគកំពូល។
យ៉ាងណា Lampard មិនបានដាក់រូបគេឲ្យលេងនោះទេក្នុងប្រកួតដែលក្រុមរបស់លោកឈ្នះ Norwich City ៣-២ កាលពីថ្ងៃសៅរ៍។ ជើងឯកពិភពលោក បារាំងនឹងត្រូវប៉ះក្រុមជម្រើសជាតិ អាល់បានី និង អង់ដូរ៉ា ប៉ុន្តែមិនទាន់ដឹងថាលោក Didier Deschamps ទុកពេលឲ្យ Kante សម្រាក ឬកោះហៅឲ្យទៅជួយក្រុមនោះទេ៕