• 2019-08-26 07:41:57
  • កីឡា​ផ្សេង​ៗ

គុណភាព​ និង​សមត្ថភាព​ដឹកនាំ​ល្អ​ ធ្វើ​ឲ្យ​កូន​ខ្មែរ​ម្នាក់​ក្លាយ​ជា​អនុប្រធាន​តេក្វាន់ដូ​ ITF​ ពិភពលោក​

  • 2019-08-26 07:41:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ កែវ​ រ៉េមី​ ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា​ ត្រូវ​បាន​គេ​បោះឆ្នោត​ឲ្យ​ក្លាយ​ជា​អនុប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF​ ពិភពលោក​ កាល​ពី​ម្សិលមិញ​នេះ​នៅ​ឯ​ប្រទេស​ប៊ុលហ្គារី។​ (រូបភាពក្របមុខរបស់លោក កឹម សុវណ្ណា)

ឯកឧត្ដម​ កែវ​ រ៉េមី(ឆ្វេង)ថតនៅប៊ុលហ្គារី

ប្រធាន​តេក្វាន់ដូ​ ITF​ របស់​កម្ពុជា​ខាង​លើ​នេះ​ លើក​ឡើង​ថា​ នេះ​ជា​កិត្តិយស​ធំ​ណាស់​មិន​តែ​សម្រាប់​រូប​ឯកឧត្ដម​នោះ​ទេ​ គឺ​សម្រាប់​តំណាង​ឲ្យ​ប្រជាជាតិ​ខ្មែរ​ ប្រទេស​ខ្មែរ​ទាំង​មូល​តែ​ម្ដង​ បន្ទាប់​ពី​បាន​ជាប់​ឆ្នោត​ជា​អនុប្រធាន​សហព័ន្ធ​ ITF ​ពិភពលោក​នេះ។​ ការ​ជាប់​ឆ្នោត​នេះ​ វា​បញ្ជាក់​ទៅ​កាន់​ប្រទេស​ដែល​ជា​សមាជិក​ជាង​១០០​ប្រទេស​នោះ​ថា​ កម្ពុជា​ជា​ប្រទេស​ដែល​មាន​កីឡាករ​មាន​កិត្យានុភាព។​ បន្ថែម​ពី​នេះ​ទៀត​នោះ​កម្ពុជា​ក៏​ស្ថិត​នៅ​ក្នុង​លំដាប់​កំពូល​នៃ​ថ្នាក់​ដឹកនាំ​តេក្វាន់ដូ​ ITF​ ពិភពលោក​ផង​ដែរ។​

រូបភាពថ្ងៃសន្និសីទកាលនៅខ្មែរ

រំលឹក​ដែរ​ថា​ កីឡា​តេក្វាន់ដូ​ ITF​ កម្ពុជា​ មិន​ត្រឹម​តែ​ជា​ប្រភេទ​កីឡា​ដែល​មាន​សក្ដានុពល​ និង​បាន​ការ​គាំទ្រ​នៅ​ក្នុង​ប្រទេស​នោះ​ទេ​ សូម្បី​លើក​ឆាក​អន្តរជាតិ​ក៏​មាន​ភាព​ល្បីល្បាញ​ផង​ដែរ​ ពោល​ការ​ប្រកួត​កន្លង​មក​មិន​ថា​កម្រិត​អាស៊ី​ កម្រិត​ពិភពលោក​ សុទ្ធតែ​អាច​ដណ្ដើម​មេដាយ​បាន​ជា​និច្ច។​ ឥលូវ​នេះ​ប្រធាន​ ឯកឧត្ដម​ កែវ​ រ៉េមី​ បាន​ជាប់​ឆ្នោត​ជា​អនុប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF​ ពិភពលោក​ថែម​ទៀត​ផង​នា​ម្សិលមិញ​នេះ​នៅ​ឯ​ប្រទេស​ប៊ុលហ្គារី៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់