• 2019-08-24 23:36:00
  • បាល់ទាត់

អ្នក​ជំនាញ​កីឡា​ថា កំហុស​ដ៏​គួរ​ឲ្យ​រន្ធត់​​របស់​ខ្សែ​ប្រយុទ្ធ Brighton គួរ​បាន​កាត​ក្រហម​៥​

  • 2019-08-24 23:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Florin Andone របស់ Brighton ត្រូវ​បាន​បណ្តេញ​ចេញ​សម្រាប់​​កំហុស​ដ៏​គួរ​ឲ្យ​រន្ធត់​អំឡុង​ពេល​Southampton ឈ្នះ​ក្នុង​លទ្ធផល ២-០ ទៅ​លើ Brighton ហើយ Paul Merson បាន​និយាយ​ថា​​កំហុស​នេះ​គួរ​តែ​បាន​កាត​ក្រហម​៥។

Andone វ័យ​២៦​ឆ្នាំ​បាន​​បង្ក​កំហុស​​ដ៏​ធ្ងន់ធ្ងរ​នៅ​នាទី​ទី​៣០ ដោយ​ហក់​ទៅ​ឈូស​មួយ​ទំហឹង​ទៅ​លើ Yan Valery ខ្សែ​ការពារ​របស់ Southampton។

យ៉ាង​ណា​ក្តី Valery គេច​ផុត​ មិន​ធ្វើ​ឲ្យ​គេ​​រង​របួស​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​រូបភាព​នេះ​ពិត​ជា​មើល​ទៅ​ឃោរឃៅ​មែនទែន​ដែល​អាជ្ញាកណ្ដាល​មិន​អាច​អត់​អោន​ឲ្យ​បាន​ឡើយ។

​Paul Merson អតីត​ជម្រើស​ជាតិ​អង់គ្លេស និង ជា​អ្នក​វិភាគ​កីឡា​បាល់ទាត់​ដ៏​មាន​ប្រជាប្រិយភាព​របស់ Sky Sports ​បាន​និយាយ​ថា​ ទង្វើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​របស់​ខ្សែ​ប្រយុទ្ធ Brighton គួរ​តែ​ផ្តល់​កាត​ក្រហម​៥​មិន​មែន​១​ទេ។

ទីបំផុត ក្រុម​ចាប​សមុទ្រ Brighton ដែល​មាន​គ្នា​តែ​១០​នាក់​បាន​ចាញ់ Southampton ដោយ​​លទ្ធផល ២-០៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់