• 2019-08-22 03:59:30
  • បាល់ទាត់

លីគ​បារាំង​ពិន័យ​ PSG ព្រោះ​អ្នក​គាំទ្រ​លើ​បដា "ដេញ​ Neymar”

  • 2019-08-22 03:59:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paris Saint-Germain ត្រូវ​ពិន័យ​ចំនួន​២០០០​អឺរ៉ូ​ ក្រោយ​ពេល​អ្នក​គាំទ្រ​របស់​ពួកគេ​លើក​បដា​ សរសេរ​ប៉ះពាល់​ដល់​ Neymar ក្នុង​ការ​ប្រកួត​ទល់​នឹង​ Nimes កន្លង​ទៅ។​

Neymar

ក្នុង​ការ​ប្រកួត​ដែល​ក្រុម​ជើង​ឯក​បារាំង​ ឈ្នះ​ ៣-០ នៅ​កីឡដ្ឋាន Parc des Princes ក្រុម​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​លើក​បដា​បណ្ដេញ​កីឡាករ​ឆ្នើម​របស់​ខ្លួន​ថា៖ "Neymar ចេញ​ឲ្យ​ឆ្ងាយ​ទៅ"។ ភាព​ក្ដៅ​ក្រហាយ​របស់​ពួកគេ​កើត​ឡើង​ក្រោយ​មាន​ព័ត៌មាន​ថា​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​លែង​ចង់​នៅ​ PSG ព្រោះ​ចង់​​វិល​ទៅ​ Barcelona វិញ។​

លីគ​បារាំង​បាន​ហៅ​សកម្មភាព​នេះ​ថា​ជា​ទង្វើ​ខ្វះ​សីលធម៌​ និង​ការ​គោរព​ទើប​ ធ្វើ​ឲ្យ​ PSG ត្រូវ​ពិន័យ​ចំនួន​២០០០​អឺរ៉ូ​ ដោយ​សារ​មិន​ចេះ​គ្រប់គ្រង​អ្នក​គាំទ្រ​របស់​ខ្លួន។​ Ligue 1 ដំណើរ​ការ​បាន​២​សប្ដាហ៍​មក​ហើយ​ ប៉ុន្តែ​មិន​ទាន់​ឃើញ​វត្តមាន​ Neymar លេង​នៅ​ឡើង​ដោយ​មាន​ចចាមអារ៉ាម​ថា​រូប​គេ​អាច​ទៅ Real Madrid ឬ Barca៕

ប្រភព៖ AS English ប្រែសម្រួល៖ រ័ត្ន

មតិយោបល់