- 2019-08-22 03:13:27
- បាល់ទាត់
ប្រាកដជាភ្ញាក់ផ្អើលពេលដឹងពីក្លឹបថ្មីដែល Klopp ចង់ដឹកនាំ ពេលចេញពី Liverpool
- 2019-08-22 03:13:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាកដជាភ្ញាក់ផ្អើលពេលដឹងពីក្លឹបថ្មីដែល Klopp ចង់ដឹកនាំ ពេលចេញពី Liverpool
ចន្លោះមិនឃើញ
លោក Jurgen Klopp បានបង្ហើបពីអនាគតរបស់ខ្លួនពេលចេញពី Liverpool គឺចង់ទៅដឹកនាំជម្រើសជាតិអាល្លឺម៉ង់, Bayern Munich ហើយទៅ Borussia Dortmund ជាលើកទីពីរ ចុងក្រោយត្រលប់មក Liverpool វិញបញ្ចប់អាជីពតែម្ដង។
Klopp ធ្លាប់ត្រូវបានទាក់ទងពីក្លឹប Bayern Munich ប៉ុន្តែចុងក្រោយលោក Niko Kovac អាចធានាកៅអីរបស់ខ្លួនបាននៅក្លឹបដែលមានមូលដ្ឋានក្នុងទីក្រុង Munich។ ថ្មីៗនេះ Klopp ដែលមានជួយហង្សក្រហមលើកពាន Champions League កាលពីរដូវកាលមុនបានបង្ហើបពីអនាគតរបស់ខ្លួន ប្រសិនចាកចេញពីក្រុម។
“តាមលំដាប់ដែលខ្ញុំចង់ធ្វើ ខ្ញុំចង់ទៅដឹកនាំជម្រើសជាតិអាល្លឺម៉ង់ បន្ទាប់មកទៅ Bayern Munich ហើយត្រលប់ទី Dortmund និងចុងក្រោយទៅ Liverpool បញ្ចប់អាជីពតែម្ដង។ ខ្ញុំសង្ឃឹមពេលនេះថា ២ទៅ៣ឆ្នាំខាងមុខនឹងបន្តទៅមុខទៀត ហើយបន្ទាប់មកខ្ញុំនឹងសម្រេចចិត្ត។ អ្វីៗសុទ្ធតែអាចទៅរួច ប្រហែលខ្ញុំបញ្ចប់អាជីពក៏ថាបាន"។ សម្ដី Klopp។