• 2019-08-22 02:15:27
  • បាល់ទាត់

​កូន​ប្រុស Ronaldo ​មិន​ជឿ​ថា​ឪពុក​ធ្លាប់​កម្សត់​កម្រ ​មុន​ពេល​មាន​​បាន​ដូច​ថ្ងៃ​នេះ​

  • 2019-08-22 02:15:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រឿង​រ៉ាវ Ronaldo ​រៀប​រាប់​ពី​ជីវិត​ក្រ​លំបាក​របស់​ខ្លួន ប្រាប់​ទៅ​កូន​ប្រុស ​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​មែនទែន ​ព្រោះ​វា​បាន​បង្រៀន​ពី​រស​ជាតិ​ជីវិត​មិន​អាច​កាត់​ថ្លៃ​បាន​។

ក្នុង​បទ​សម្ភាស​មួយ​កាល​ពី​កន្លង​ទៅ​នេះ ​កំពូល​កីឡាករ​ល្បី​ឈ្មោះ​លើ​លោក Ronaldo ​បាន​និយាយ​ដូច្នេះ​ថា​៖ “ខ្ញុំ​ទៅ Lisbon ​ច្រើន​លើក ​ហើយ​ជួន​កាល​ក៏​យក Jr ​ទៅ​ជាមួយ​ដែរ។ ​ខ្ញុំ​ចង់​ឱ្យ​គេ​បាន​ឃើញ​ពី​កន្លែង​ខ្ញុំ​ធំ​ធាត់។ មាន​ខ្ញុំ ​និង Paixao ​ជា​អតីត​មិត្ត​រួម​បន្ទប់។ ​ខ្ញុំ​បាន​នាំ Jr ​ទៅ​បន្ទប់​នោះ។ កូន​ប្រុស​ខ្ញុំ​គ្រាន់​តែ​ទៅដល់​ភ្លាម ​ក៏​មើល​មក​ខ្ញុំ ​ហើយ​សួរ​ថា ​តើ​ប៉ា​ពិត​ជា​ធ្លាប់​រស់​នៅ​កន្លែង​នេះ​មែន​ឬ? គេ​មិន​ជឿ​ថា​ខ្ញុំ​នៅ​ទី​នេះ​ទេ។ ពួកគេ​គិត​ថា​គ្រប់​យ៉ាង​នៅ​ពេល​នេះ​ពិត​ជា​ងាយ​ស្រួល។ ពួកគេ​គិត​ថា គុណ​ភាព​ជីវិត ​ផ្ទះ ឡាន ​ពួកគេ​គិត​ថា​វា​ធ្លាក់​ពី​លើ​មេឃ។ ខ្ញុំ​ព្យាយាម​ប្រាប់​ទៅ​ Jr ​និង​ណែនាំ​គេ​ឱ្យ​យល់​គ្រប់​យ៉ាង​ពី​ជីវិត ​បច្ចុប្បន្ន​មាន​តែ​ទេព​កោសល្យ​ម្យ៉ាង​មិន​គ្រប់​គ្រាន់​ទេ។ ការ​ប្រឹង​ប្រែង ព្យាយាម ​និង​ការ​លះបង់ ​អ្នក​អាច​ជោគជ័យ​គ្រប់​យ៉ាង​ដែល​អ្នក​ចង់​បាន”។

Ronaldo ​បច្ចុប្បន្ន​នេះ ​ជា​កីឡាករ​រក​ចំណូល​បាន​ច្រើន​បំផុត​ម្នាក់​ក្នុង​លោក។ រូបគេ​អាច​ចាត់​ទុក​ថា​ជា Legend ​ក្នុង​ចិត្ត​អ្នក​គាំទ្រ ​ហើយ​ការ​ប្រកួត​ប្រជែង​របស់​គេ​ក៏​នៅ​តែ​បន្ដ​មាន​ដែរ ​បើ​ទោះ​ជា​ពេល​នេះ​មាន​វ័យ​ដល់​៣៤​ឆ្នាំ​ហើយ​ក៏​ដោយ។ ដោយ​ឡែក​ប្រយោគ​ខាង​លើ​នេះ​ជា​ន័យ​អប់រំ​ល្អ សម្រាប់​ក្មេង​ជំនាន់​ក្រោយ ​ឱ្យ​ខិតខំ​ហ្វឹកហាត់​បន្ថែម​ទៀត ​ទៅ​លើ​ទេព​កោសល្យ​ដែល​ខ្លួន​មាន​ស្រាប់៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម