• 2019-08-22 02:14:16
  • បាល់ទាត់

Juventus ទទូច​​ឲ្យ​ Serie A លេង​ក្បាល​ព្រលប់​ដើម្បី​អ្នក​គាំទ្រ​អាស៊ី​

  • 2019-08-22 02:14:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ឯក​អ៊ីតាលី​ Juventus បាន​ទទូច​ឲ្យ​ក្របខ័ណ្ឌ​កំពូល​ Serie A ពិចារណា​រៀបចំ​ម៉ោង​ប្រកួត​កុំ​ឲ្យ​យប់​ជ្រៅ​ៗ​ពេក​ដើម្បី​​​អ្នក​គាំទ្រ​នៅ​អាស៊ី​ងាយ​ស្រួល​ទស្សនា​។​​

ការ​ទាមទារ​បែប​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ប្រជា​ប្រិយ​ភាព​របស់​ Juventus កំពុង​កើនឡើង​ក៏​ពិត​មែន​តែ​ចំណូល​ពី​ទីផ្សារ​អាស៊ី​វិញ​គឺ​ទាប​ជាង​ក្រុម​ Top 6 របស់​ក្របខ័ណ្ឌ​ Premier League ផង។​ Serie A ចាប់​ផ្ដើម​រដូវ​កាល​របស់​ខ្លួន​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​ ហើយ​គ្រប់​ប្រកួត​សុទ្ធ​តែ​លេង​ពាក់​កណ្ដាល​យប់​ទាំង​អស់។​​

ការ​លេង​យប់​ជ្រៅ​បែប​នេះ​ធ្វើ​ឲ្យ​ Serie A ពិបាក​ប្រជែង​ប្រជាប្រិយភាព​ជាមួយ​ Premier League សម្រាប់​ទីផ្សារ​អាស៊ី​ពិសេស​គឺ​អ្នកគាំទ្រ​នៅ​ចិន​ដែល​មាន​ច្រើន​លើសលប់។​ ករណី​ស្រដៀង​គ្នា​នេះ​ក៏​កើត​មាន​នៅ​អេស្ប៉ាញ​ដែរ​ គឺ​ LaLiga បាន​ដាក់​ប្រកួត​របស់​ខ្លួន​មួយ​ចំនួន​នៅ​ម៉ោង ៨, ៩ ឬ​១០​យប់​ដើម្បី​អ្នក​គាំទ្រ​អាស៊ី​ទស្សនា៕

ប្រភព៖ BBC ប្រែសម្រួល៖ រ័ត្ន

មតិយោបល់