• 2019-08-21 12:51:29
  • បាល់ទាត់

ផ្លូវការ​! Ribery រក​ឃើញ​ក្លឹប​លេង​ហើយ ក្រោយ​ចេញ​ពី Bayern

  • 2019-08-21 12:51:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប​បារាំង​កីឡាករ Franck Ribery បាន​ចុះ​កុងត្រា​លេង​ឲ្យ​ក្លឹប​អ៊ីតាលី Fiorentina ហើយ​នៅ​ក្នុង​ថ្ងៃ​ពុធ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្លឹប​ដែល​ស្ថិត​នៅ​ក្របខ័ណ្ឌ​ Serie A។

កីឡាករ​រូប​នេះ បាន​ព្រមព្រៀង​ជាមួយ​ក្លឹប Fiorentina ក្នុង​កុងត្រា​រយៈពេល ២ឆ្នាំ ដោយ​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ២០២១។

គួរ​បញ្ជាក់​ផង​ដែរ​ថា Ribery បាន​រួមរស់​ជាមួយ​ក្លឹប Bayern Munich រយៈពេល ១២ឆ្នាំ ហើយ​ឈ្នះ​លីគ​កំពូល​អាល្លឺម៉ង់​ចំនួន ៩​ដង មុន​នឹង​ចាកចេញ​ពី​ក្លឹប​នេះ នៅ​ដំណាច់​រដូវ​កាល​ ២០១៨/១៩។

កាល​ពី​នៅ Bayern កីឡាករ​រូប​នេះ បាន​លេង​ ៤២៥​ប្រកួត និង​រក​គ្រាប់​បាល់​បាន ១២៤​គ្រាប់៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់