• 2019-08-20 06:58:20
  • បាល់ទាត់

​ជម្រើស​ជាតិ​ប្រេស៊ីល ​នឹង​មក​ប្រកួត​មិត្តភាព​ជាមួយ​ប្រទេស​ជាប់​របង​កម្ពុជា​

  • 2019-08-20 06:58:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល ​នឹង​មក​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ថៃ ​នៅ​ខែ​តុលា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ​នៅ​ទឹក​ដី​សិង្ហបុរី។

​បើ​យោង​ទៅ​តាម straitstimes ​បាន​បញ្ជាក់​ថា​ប្រេស៊ីល​នឹង​មក​ប្រកួត​មិត្តភាព​នៅ​ទឹក​ដី​សិង្ហបុរី។ ក្រុម​ជម្រើស​ជាតិ​ដែល​ត្រូវ​តតាំង​ជាមួយ​ក្រុម​ម្ចាស់​ជើង​ឯក World Cup ​៥​សម័យ​កាល​នេះ គឺ​ក្រុម​ម្ចាស់​ជើង​ឯក AFF Championship ​៥​សម័យ ​ថៃ ​នៅ​ខែ​តុលា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ។

ទាំង​ខាង​ភាគី​ប្រេស៊ីល ថៃ និង​ម្ចាស់​ផ្ទះ​សិង្ហបុរី ​កំពុង​ពិភាក្សា​គ្នា​ខ្លាំង​សម្រាប់​ការ​ប្រកួត​មិត្តភាព​ខាង​លើ​នេះ ដើម្បី​ប្រាកដ​ថា​វា​អាច​នឹង​កើត​មាន​ឡើង​បាន។ ​មិត្តភាព​ជាមួយ​ក្រុម​ខ្លាំង​នេះ​ដែរ ​អាច​នឹង​ជា​ការ​រៀប​ចំ​ខ្លួន​សម្រាប់​ក្រុម​ថៃ ​ដែល​នៅ​ខែ​តុលា​នេះ ពួកគេ​ក៏​ចាប់​ផ្ដើម​មាន​ការ​ប្រកួត​ជម្រុះ World Cup ​ជាមួយ​ក្រុម UAE ​ផង​ដែរ៕

ប្រភព៖ Fox Sports Asia អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់