• 2019-08-20 02:27:46
  • បាល់ទាត់

អ្នក​វិភាគ​បន្ទោស​ Ole ដែល​ឲ្យ Rashford សម្រេច​ចិត្ត​​ខ្លួន​ឯងឲ្យ​បាល់​ប៉េ​ទៅ Pogba

  • 2019-08-20 02:27:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​វិភាគ​បាន​​បន្ទោស​ថា ជា​ការ​ដឹក​នាំ​ខ្វះខាត​សម្រាប់​លោក Ole Gunnar Solskjaer ដែល​បណ្ដោយ​ឲ្យ Marcus Rashford សម្រេច​ចិត្ត​ឲ្យ​បាល់​មាស​ប៉េណាល់ទី​ទៅ​កាន់ Paul Pogba។

បិសាច​ក្រហម Manchester United បាន​ប្រកួត​ស្មើ​គ្នា ១-១ ជាមួយ Wolves ខណៈ Pogba បាន​ឱកាស​ទាត់​បាល់​ប៉េណាល់ទី​មួយ​គ្រាប់​ តែ​ធ្វើ​មិន​បាន​សម្រេច។ Rashford ជា​អ្នក​រក​គ្រាប់​ប៉េណាល់ទី​ឲ្យ United​ កាល​ពី​សប្ដាហ៍​មុន ពេល​យក​ឈ្នះ Chelsea ៤-០ ប៉ុន្តែ​សម្រាប់​​ប្រកួត​យប់​មិញ​​គេ​បាន​សម្រេច​ចិត្ត​ឲ្យ​ផ្ដល់​​បាល់​ប៉េណាល់ទី​ឲ្យ​ Pogba ជា​អ្នក​ទទួល​ខុស​ត្រូវ។

យ៉ាងណា Pogab ធ្វើ​​មិន​បាន​ល្អ ត្រូវ​អ្នក​ចាំ​ទី​របស់ Wolves គឺ​កីឡាករ Rui Patricio សង្គ្រោះ​បាន​។ បន្ទាប់​ពី​ការ​ប្រកួត Ole បាន​និយាយ​ថា Rashford និង Pogba ​គឺ​បាន​កំណត់​រួច​រាល់​ជា​អ្នក​ទទួល​ខុស​ត្រូវ​​បាល់​១១​ម៉ែត្រ។ ប៉ុន្តែ​បើ​តាម​លោក Chris Sutton ដែល​បាន​ទស្សនា​និង​​វិភាគ​ការ​ប្រកួត​នៅ BBC Radio 5 Live ថា​នេះ​ជា​ការ​​ដឹក​នាំ​ខ្វះ​ខាង​របស់​អ្នក​ចាត់​ការ។

Chris Sutton និយាយ​ថា៖ “វា​គឺ​ជា​ការងារ​​របស់​អ្នក​ចាត់​ការ​ត្រូវ​កំណត់។ នេះ​ជា​ឱកាស​ធំ ដែល United ត្រូវ​ឈ្នះ​ការ​ប្រកួត។ អ្នក​មិន​អាច​និយាយ​​ថា ខ្ញុំ​​​បាន​ផ្ដល់​សិទ្ធិ​ទៅ​កីឡាករ​ទេ។ ខ្ញុំ​ចូលចិត្ត Ole តែ​ចំណុច​គឺ​ខ្វះ​ខាត​ណាស់។ Rashford មិន​គួរ​​ត្រូវ​អនុញ្ញាត​ឲ្យ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ទេ។ រឿង​បែប​នេះ​​មិន​ត្រូវ​អនុញ្ញាត​ឡើយ ប្រសិន​បើ​ក្រោម​ Sir Alex Ferguson”៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់