- 2019-08-19 14:07:23
- បាល់ទាត់
Lacazette ដាក់មួយឃ្លាថា អ្នកនៅ PL មិនទាន់មើលឃើញសមត្ថភាពរបស់ខ្លួនអស់ទេ
- 2019-08-19 14:07:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lacazette ដាក់មួយឃ្លាថា អ្នកនៅ PL មិនទាន់មើលឃើញសមត្ថភាពរបស់ខ្លួនអស់ទេ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធក្លឹប Arsenal កីឡាករ Alexandre Lacazette បាននិយាយប្រាប់សារព័ត៌មាន Canal+ ថា សមត្ថភាពពេញលេញរបស់ខ្លួន មិនទាន់ត្រូវបាន Premier League មើលឃើញទេ។
កីឡាកររូបនេះបាននិយាយថា៖ " Premier League មិនទាន់មើលឃើញសមត្ថភាពទាំងអស់របស់ខ្ញុំទេ " ។
ខ្សែប្រយុទ្ធបារាំងរូបនេះបានបន្តថា៖ " កន្លងមក មានលទ្ធផលល្អៗជាច្រើន ប៉ុន្តែនៅមិនទាន់ល្អឥតខ្ចោះនៅឡើយ។ ខ្ញុំអាចរកគ្រាប់បាល់បានច្រើនជាងនេះទៀត ហើយនិងលេងឲ្យល្អគ្រប់ប្រកួត " ។
គួរបញ្ជាក់ផងដែរថា Lacazette បានផ្ទេរមកកាន់ Arsenal នៅឆ្នាំ២០១៧ ហើយចាប់ពីពេលនោះមក គេលេងបាន ៨៩ប្រកួត និងរកបាន ៣៧គ្រាប់៕