- 2019-08-19 07:36:21
- ប្រដាល់
សង្វៀនប្រដាល់ធំមួយ នឹងធ្វើឡើងនៅទឹកដីកម្ពុជាដើមឆ្នាំ២០២០
- 2019-08-19 07:36:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្វៀនប្រដាល់ធំមួយ នឹងធ្វើឡើងនៅទឹកដីកម្ពុជាដើមឆ្នាំ២០២០
ចន្លោះមិនឃើញ
សង្វៀនប្រដាល់ WLC - World Lethwei Championship នឹងមកធ្វើនៅកម្ពុជា នៅខែមីនាឆ្នាំ២០២០ខាងមុខនេះ។ នេះបើតាមការ Share បញ្ជាក់របស់ CEO សង្វៀននេះ។
WLC - World Lethwei Championship ជាសង្វៀនប្រដាល់របស់មីយ៉ាន់ម៉ា ដែលកីឡាករកម្ពុជាច្រើនរូបមកហើយ បានទៅប្រឡូកក្នុងសង្វៀននេះ ដូចជា រឿង សោភ័ណ្ឌ ពេជ្រ ម្ទេសខ្មាំង នៅ ស្រីពៅ រិន សារ័ត្ន និងអេ យ៉ានុត ជាដើម។ នេះជាសង្វៀនថ្មី ប្រដាល់បែបថ្មី ដែលមានការខុសប្លែកពីកម្ពុជា ប៉ុន្តែក៏ទទួលបានការគាំទ្រច្រើនដែរ។
សង្វៀនខាងលើនេះ មិនត្រឹមតែមានគម្រោងមកកម្ពុជានេះទេ ពួកគេក៏មានគម្រោងទៅប្រកួតនៅអាមេរិក និងជប៉ុនថែមទៀតផង៕
ប្រភព៖ WLC - World Lethwei Championship