• 2019-08-19 03:34:05
  • ប្រដាល់

ចាន់ រតនា​ស្ថិត​ក្នុង​ចំណោម​កីឡាករ​មាន​ការ​គោរព​ដៃ​គូ​ខ្ពស់​​​ក្នុង​​​កម្មវិធី ONE

  • 2019-08-19 03:34:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា​បាន​​នាំ​មោទនភាព​សាជាថ្មី​ជូន​ជាតិ ក្រោយ​ឈ្នះ​ពិន្ទុ​​លើ​ជើង​ខ្លាំង​​សញ្ជាតិ​គុយបា Gustavo Balart  ក្នុង​កម្មវិធី ONE: Dream of Gold ដែល​រៀបចំ​នៅ​ប្រទេស​​ថៃ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

ក្រោយ​ពី​ចប់​កម្មវិធី កាល​ពី​យប់​មិញ ONE បាន​បញ្ចេញ​វីដេអូ​មួយ បង្ហាញ​ពី​កីឡាករ​ដែល​​មាន​​ការ​គោរព​ខ្ពស់​ចំពោះ​ដៃ​គូក្នុង​កម្មវិធី​ខាង​លើ​ ត្បិត​មាន​ការ​ប្រកួត​ស្វិតស្វាញ​លើ​សង្វៀន។ ក្នុង​នោះ ចាន់ រតនា​ក៏​ត្រូវ​បាន​គេ​ចុច​ឈ្មោះ​​ជាមួយ​កីឡាករ​ផ្សេង​​ទៀត​ដូច​ជា Bangpleenoi, Ramazanov, Alex Silva និង Petrosyan។

គ្រប់គ្នា​ប្រាកដ​ជា​បាន​ឃើញ​ក្នុង​ដើម​ទឹក​៣ រតនា​បាន​ព្យាយាម​សុំ​ឱប​ស្វាគមន៍​​ទៅ​កាន់​ដៃ​គូ តែ​ត្រូវ Balart បដិសេធ។ យ៉ាងណាមិញ ចំណុច​នេះ​​មិន​បាន​ធ្វើ​ឲ្យ រតនា​​ខឹង​យក​ដាក់​ក្នុង​ចិត្ត​ឡើយ។ ពោល​​ពេល​ប្រកាស​លទ្ធផល​ចប់​ការ​ប្រកួត​កីឡាករ​មក​ពី​ក្លឹប​សិល្បៈ​បាន​ដើរ​ទៅ​គោរព Balart ក្នុង​នាម​ជា​អ្នក​កីឡា​ពិតៗ។ ជ័យជម្នះ​នេះ​ជួយ​រតនា​សាង​កំណត់ត្រា​ប្រកួត​១០​ដង ឈ្នះ​៧ ចាញ់​៣៕

​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម