• 2019-08-19 02:13:32
  • បាល់ទាត់

PSG ដាក់​ពេញ​ជើង​អវត្តមាន​តែ Neymar មួយ​ បែរ​ជា​ចាញ់ Renne ទៅ​វិញ

  • 2019-08-19 02:13:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការពារ​ជើង​ឯក Paris St-Germain បាន​បរាជ័យ​យ៉ាង​ភ្ញាក់ផ្អើល​​ក្នុង​​ការ​ប្រកួត​ទី​ពីរ​នៅ​ Ligue 1 ដោយ​សារ​ថ្វី​ជើង​របស់ Rennes លទ្ធផល ២-១ កាល​ពី​យប់​មិញ។

ក្នុង​ការ​ប្រកួត​ PSG បាន​ដាក់​កីឡាករ​ពេញ​ជើង​តែ​ម្ដង អវត្តមាន​តែ​ Neymar ម្នាក់​គត់។ PSG បាន​បើក​ការ​​នាំ​មុខ​​មុន​ដោយ Edinson Cavani នាទី​៣៦​ ប៉ុន្តែ​ជិត​​ចប់​វគ្គ​ទី​មួយ​ទៅ​ហើយ Mbaye Niang បាន​រក​គ្រាប់​ជួយ Rennes តាម​ស្មើ​បាន​វិញ។

វគ្គ​ទី​ពីរ​ចាប់​ផ្ដើម​បាន​តែ​៣​នាទី Rennes រក​បាន​គ្រាប់​នាំ​មុខ​វិញ​ដោយ​កីឡាករ Romain Del Castillo។ PSG ខិតខំ​វាយ​បក​វិញ​ណាស់​ដែរ ប៉ុន្តែ​គ្មាន​សំណាង​សោះ។ ដូច្នេះ​លទ្ធផល ២-១ បាន​បញ្ចប់​រដូវ​ដល់​៩០​នាទី ជួយ Rennes ឈរ​លេខ​៣​ក្នុង​តារាង​ពិន្ទុ Ligue 1 ពីរ​ប្រកួត​ឈ្នះ​ទាំង​អស់ ឯ PSG ​នៅ​លេខ​៨​មាន​៣​ពិន្ទុ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់