- 2019-08-18 07:03:00
- បាល់ទាត់
កំណត់ត្រា ៥ ដែលមិនងាយនឹងបំបែកឡើយក្នុងប្រវត្តិសាស្ត្របាល់ទាត់
- 2019-08-18 07:03:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំណត់ត្រា ៥ ដែលមិនងាយនឹងបំបែកឡើយក្នុងប្រវត្តិសាស្ត្របាល់ទាត់
ចន្លោះមិនឃើញ
កំណត់ត្រាមួយចំនួននៅក្នុងពិភពបាល់ទាត់អាចនឹងត្រូវបំបែកបានក្នុងរយៈពេលខ្លី ប៉ុន្តែកំណត់ត្រាចំនួន៥ខាងក្រោមនេះ ទំនងជានឹងមិនងាយបំបែកឡើយ ហើយបើចង់បំបែក ប្រហែលជាត្រូវប្រើពេលច្រើនឆ្នាំទៅមុខទៀត៖
៥ គ្រាប់បាល់លឿនបំផុត ១,៨ វិនាទី
Nicklas Bendtner កីឡាកររបស់ Arsenal លេងទល់នឹង Tottenham នៅរដូវកាល ២០០៧/០៨ ក្នុងនាមជាកីឡាករបម្រុង ប៉ុន្តែនៅពេលដែល Arsene Wenger ប្តូរចូលទើបបាន ១,៨ វិនាទី ខ្សែប្រយុទ្ធរូបនេះរកបាន១គ្រាប់។
៤ គ្រាប់បាល់ធ្វើបានដោយប្រើក្បាលនៅចម្ងាយឆ្ងាយបំផុត ៥៨,១៣ ម៉ែត្រ
កីឡាករ Jone Samuelsen របស់ក្លឹប Odd Grenland នៅលីគប្រទេសន័រវែស ធ្វើបានគ្រាប់បាល់ដ៏អស្ចារ្យដោយប្រើក្បាលចំងាយប្រមាណ ៥៨,១៣ ម៉ែត្រ តាំងពីបាល់នៅលើសបន្ទាត់កណ្តលទីលាន តែតទៅលើក្រុម Tromso បន្ទាប់ពីខ្សែការពារ Tromso បាន clear បាល់ជ្រុង។
៣ គ្រាប់បាល់ទាត់បញ្ចូលទីនៅចម្ងាយឆ្ងាយបំផុត ៩១,៩ ម៉ែត្រ
កំណត់ត្រាគ្រាប់បាល់ទាត់បញ្ចូលទីឆ្ងាយបំផុតធ្វើបានដោយអ្នកចាំទីរបស់ Bournemouth កីឡាករ Asmir Begovic អតីតអ្នកចាំទី Stoke City នៅពេលប្រកួតជាមួយនឹង Southampton ជាបាល់ទាត់ឡុងមួយជើងស្របជាមួយកម្លាំងខ្យល់តាំងពីបង្គោលទីម្ខាងហោះផុតដៃអ្នកចាំទី Arthur Boruc ចូលទីមិនគួរឲ្យជឿ។
២ Lionel Messi ទាត់បញ្ចូលទីបានច្រើនបំផុត ៩១ គ្រាប់ក្នុង១រដូវកាល
កាលពីឆ្នាំ ២០១២ Messi ទាត់បញ្ចូលទីច្រើនគ្រាប់បំផុត ៩១ គ្រាប់ក្នុងការបង្ហាញខ្លួន ៦៩ ប្រកួត និង បានវ៉ាកំណត់ត្រារបស់ Gerd Muller ដែលធ្វើបាន ៨៥ គ្រាប់។
១ គ្រាប់បាល់ទាត់បញ្ចូលទីច្រើនបំផុតដោយអ្នកចាំទី Rodrigo Ceni ស៊ុតបាន ១៣២ គ្រាប់
Rodrigo Ceni អ្នកចាំទីចូលនិវត្តន៍របស់ក្លឹប Sao Paulo FC របស់ប្រទេសប្រេស៊ីល ទាត់បញ្ចូលទីបាន ១៣២ គ្រាប់ ក្នុងនោះ ៦១ គ្រាប់ជាបាល់ទាត់ដោយសេរី (free-kick) ៧០ គ្រាប់បាល់១១ម៉ែត្រ និង ១ គ្រាប់ទៀតជាបាល់ទៅជួយគាំទ្រខ្សែប្រយុទ្ធ។ Ceni បុរសដែលលេងឲ្យក្លឹបតែមួយរយៈពេល ២៥ ឆ្នាំ រហូតដល់លោកចូលនិវត្តន៍នៅឆ្នាំ ២០១៥។ បង្ហាញខ្លួនបាន ១ ២៣៨ ប្រកួត ជិតស្មើ Pele ដែលបង្ហាញខ្លួន ១៣៦៣ ប្រកួត៕
អាន៖ អ្នកគាំទ្រឆ្ងល់រឿង VAR ឲ្យ Aguero ស៊ុតប៉េណាល់ទីសាជាថ្មី ក្រោយអ្នកចាំទីសង្គ្រោះបាល់បាន