• 2019-08-17 11:05:00
  • បាល់ទាត់

Guardiola ថា Spurs គឺ​ជា​ក្រុម​​ល្អ​បំផុត​លេខ​​២​នៅ​អឺរ៉ុប

  • 2019-08-17 11:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Guardiola ចង់​សំដៅ​​ថា​ក្រុម Tottenham បាន​ផ្តួល​ក្រុម Man City ដើម្បី​ឈាន​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Champions League ជា​លើក​ទី ១ កាល​ពី​រដូវកាល​មុន​ ហើយ​បាន​ចាញ់ Liverpool នៅ​ទីក្រុង​ម៉ាឌ្រីដ។

“ខ្ញុំ​ដឹង​ថា Tottenham ល្អ​ប៉ុណ្ណា។ ជា​ក្រុម​ល្អ​បំផុត​ទី ២ នៅ​អឺរ៉ុប។ សម្រាប់​ខ្ញុំ​ គឺ​គ្រប់គ្រាន់"។ Guardiola បាន​និយាយ។

យ៉ាង​ណា​មិញ Guardiola ទំនង​ជា​ប្រើ​​ចិត្តសាស្ត្រ​មុន​ប្រកួត​ដូច​ធ្លាប់​ប្រើ​សព្វ​មួយ​ដង ដោយ​លើក​សរសើរ Spurs មិន​ដាច់​ពី​មាត់​ថា "Tottenham ពិត​ជា​អ្នក​ប្រយុទ្ធ​ដ៏​ល្អ។ ចាប់តាំង​ពី​ខ្ញុំ​មក​ទីនេះ នៅ​អង់គ្លេស រាល់​រដូវកាល Spurs គឺ​ជា​អ្នក​ប្រជែង។ ក្នុង​រដូវ​កាល​ទី ១ [របស់ខ្ញុំ] ពួកគេ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​ទី ២ ។ យើង​បាន​ឈ្នះ​២​រដូវកាល​ចុង​ក្រោយ ប៉ុន្តែ​ពួកគេ​តែងតែ​នៅ​ក្បែរ​នោះ"។

ប៉ុន្តែ​បើ​និយាយ​ពី​ប្រវត្តិជួប​គ្នា​៥​ដង​ចុងក្រោយ Man City ចាញ់​ Spurs តែ​ម្តង​គត់​គឺ​ចាញ់ ១-០ នៅ​ជើង​ទី​១ វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League។ Man City កាល​ពី​រដូវ​កាល​មុន​លើក​ពាន Premier League ដោយ​មាន​ពិន្ទុ​ច្រើន​ជាង Spurs ដល់​ទៅ​២៧ ហើយ​បើ​គិត​ពី​ពេល​ដែល ក្រុម​រហស្សនាម​មាន់​ខ្នាយ​មាស​លើក​ពាន​​​ចុងក្រោយ​របស់​ខ្លួន​គឺ English League Cup នៅ​ឆ្នាំ ២០០៨ ចាប់​ពី​ពេល​នោះ​មក Man City បាន​លើក​ពាន​​ធំៗ​ចំនួន​១០​ឯណោះ។

Man City នឹង​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​ស្វាគមន៍ Tottenham នៅ​វេលា​ម៉ោង ១១​:៣០ នាទី​យប់​នេះ៕

ប្រភព៖ Besoccer ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់