• 2019-08-16 11:27:04
  • បាល់ទាត់

អ្នក​គាំទ្រ​ Liverpool ធ្វើ​ឲ្យ​កីឡាករ​​របួស​ ពេល​ទៅចូល​​រួមអបអរ​ពាន Super Cup

  • 2019-08-16 11:27:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​ក្លឹប​ Liverpool កីឡាករ Adrian នៅ​មិន​ទាន់​ច្បាស់​ថា​ នឹង​ចូល​លេង​ក្នុង​ប្រកួត​ Premier League ប៉ះ​នឹង​ក្លឹប Southampton ដោយសារ​តែ​រងរបួស​កែង​ជើង​ នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នក​ចាត់ការ​ក្លឹប Liverpool លោក Jurgen Klopp។

បើ​តាម​ Klopp កីឡាករ​រូប​នេះ​បាន​រង​របួស​ក៏​ព្រោះ​តែ អ្នក​គាំទ្រ​ម្នាក់​ចូល​មក​អបអរ​ជាមួយ​ក្រុម​ហើយ​ក៏​រអិល​ និង​ឈូស​ Adrian ពេញ​មួយ​ទំហឹង។

លោក​ Klopp បាន​និយាយ​ថា៖ " នៅ​ពេល​ដែល​យើង​នៅ​ជុំ​គ្នា​អបអរ​ពេល​ឈ្នះ​ប៉េណាល់ទី អ្នក​គាំទ្រ​ម្នាក់​បាន​ហក់​ចូល​មក ហើយ​ក៏​ត្រូវ​បាន​សន្តិសុខ​ដេញ​តាម។ ពេល​នោះ​គេ (អ្នក​គាំទ្រ​) រអិល​ ហើយ​ក៏​ឈូស​កជើង​ Adrian '' ។

យ៉ាងណាមិញ Klopp បាន​លើកឡើង​ថា អ្នក​ចាំ​ទី​ដៃ​ទី ២​ របស់​លោក កំពុង​តែ​បាន​ធូរ​ស្បើយ​ហើយ ប៉ុន្តែ​នៅ​តែ​បន្ត​តាម​ដាន​បន្ត​ទៀត៕

ខាង​ក្រោមនេះ ជា​វីដេអូ​ដែល​អ្នក​គាំទ្រ​ម្នាក់​ធ្វើ​ឲ្យ Adrian រង​របួស៖

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់