• 2019-08-16 02:21:05
  • ប្រដាល់

វីដេអូបង្ហាញ​ពី​ការថ្លឹងទម្ងន់ និង​ធ្វើ​តេស្ត​ជាតិ​ទឹក របស់ ចាន់ រតនា និង Balart នៅ ONE

  • 2019-08-16 02:21:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាន់ រតនា និង​ Gustavo Balart បាន​ថ្លឹង​ទម្ងន់ និង​ធ្វើ​តេស្ត​ជាតិ​ទឹក​ (Hydration Test) បាន​ជោគជ័យ​ដូចគ្នា កាលពីម្សិលមិញ មុន​ប៉ះ​គ្នា​លើ​សង្វៀន ONE: DREAMS OF GOLD នៅ​បាងកក នា​ល្ងាច​ថ្ងៃទី១៦ ខែសីហានេះ។

លទ្ធផល​នៃ​ការ​ថ្លឹង​ទម្ងន់ បាន​បង្ហាញថា Balart មានទម្ងន់ ៦០,៨៥គីឡូក្រាម ចំណែក​ រតនា គឺ ៦១គីឡូក្រាមគត់ ត្រូវ​តាម​ទម្ងន់​ដែល​បាន​កំណត់ (Flyweight មិន​​លើស ៦១,២គីឡូក្រាម)។ ចំណែក​ជាតិ​ទឹក​ក្នុង​ខ្លួន​កីឡាករ​ទាំង ២ ក៏ត្រូវ​តាម​ស្តង់ដា​ដែល​ ONE កំណត់​ផងដែរ។

ទស្សនា​វីដេអូ​ថ្លឹងទម្ងន់ និងធ្វើ​តេស្ត​ជាតិ​ទឹកទាំងស្រុង ដូចខាងក្រោមនេះ (Balart និង រតនា ចាប់ផ្ដើម​ពីនាទី ១៨ ទៅ)៖

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ ONE: DREAMS OF GOLD នឹង​ចាប់​ផ្ដើមពីម៉ោង ៥ល្ងាច​តទៅ ដែល​ក្នុង​នោះ រតនា ជា​គូទី ៦។ ប្រិយមិត្ត​អាច​ទស្សនា​ការផ្សាយ​បន្តផ្ទាល់ តាមរយៈ​ Facebook, YouTube និង App របស់ ONE Championship៕

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់