• 2019-08-15 08:08:27
  • បាល់ទាត់

Ronaldo មាន​របួស​ត្រគាក​ ១០​ថ្ងៃ​មុន​ Serie A បើក​រដូវ​កាល​ថ្មី​

  • 2019-08-15 08:08:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Juventus បាន​ប្រកាស​ឲ្យ​ដឹង​ថា​ Cristiano Ronaldo នឹង​មិន​បាន​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​មួយ​រយៈ​ ដោយ​សារ​មាន​បញ្ហា​ត្រគាក​ខាង​ឆ្វេង។​

មូលហេតុ​នេះ​ហើយ​ទើប​តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​អវត្តមាន​ក្នុង​ប្រកួត​មិត្ត​ភាព​របស់​ Juventus ទល់​នឹង​ឈុត​បម្រុង​របស់​គេ​កាល​ពី​ថ្ងៃ​ពុធ។​ "​Cristiano Ronaldo នឹង​បង្ហាញ​មុខ​នៅ​ VillarPerosa ប៉ុន្តែ​មិន​អាច​លេង​បាន​ទេ​ដោយ​សារ​មាន​បញ្ហា​ត្រគាក"។​ សេចក្ដី​ប្រកាស​របស់​ក្លឹប​សរសេរ​ដូច្នេះ។​

ក្រុម​ការពារ​តំណែង​ជើង​ឯក​ Juventus នឹង​ត្រូវ​ប៉ះ​ Parma បើក​ឆាក​ក្របខ័ណ្ឌ​ Serie A ​ថ្ងៃ​ទី​២៤​ សីហា​។​ Ronaldo អាច​នឹង​វិល​មក​វិញ​ទាន់​ពេល​ដោយ​សារ​របួស​ហាក់​មិន​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ៕

ប្រភព៖ theguardian ប្រែសម្រួល៖ រ័ត្ន

មតិយោបល់