• 2019-08-15 03:00:10
  • បាល់ទាត់

Lampard ថា​រីករាយ​ បើ​ទោះ​ជា​ Chelsea បាត់បង់​ពាន Super Cup ក៏​ដោយ​

  • 2019-08-15 03:00:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Frank Lampard អនាគត​ក្រុម​ Chelsea នឹង​ប្រសើរ​ឡើង​បើ​សិន​កីឡាករ​ទាំង​អស់​អាច​លេង​ល្អ​ដូច​ប្រកួត​យប់​មិញ​ទល់​នឹង​ Liverpool។

ជំនួប​ពាន​ Super Cup នៅ​ទីក្រុង​អ៊ី​ស្ដាន់ប៊ូល​ ក្រុម​រហស្សនាម​តោ​ខៀវ​បាន​ចាញ់​ Liverpool ដោយ​បាល់​ប៉េណាល់ទី​ ៥-៤​ បន្ទាប់​ពី​ស្មើ​គ្នា​ ២-២ នៅ​១២០នាទី។​ យ៉ាង​ណា​ប្រកួត​នោះ​ Chelsea មាន​ឱកាស​លេង​មុខ​ទី​ក្រុម​ជើង​ឯក​ទ្វីប​អឺរ៉ុប​ច្រើន​ពិសេស​១៥​នាទី​ចុង​ក្រោយ​ដែល​វា​ពិត​ជា​ធ្វើ​ឲ្យ​ Lampard សប្បាយ​ចិត្ត។​

វា​គឺ​ជា​សញ្ញា​ល្អ​សម្រាប់​ការ​ចាប់​ផ្ដើម​រដូវ​កាល​ថ្មី​ ហើយ​ខ្ញុំ​ពិត​ជា​រីករាយ។​ Liverpool គឺ​ជា​ក្រុម​ដែល​បាន​កសាង​គ្រឹះ​ជា​​ច្រើន​ ប៉ុន្តែ​ហើយ​លេង​បាន​យ៉ាង​ល្អ​ទល់​នឹង​ពួក​គេ​។ ខ្ញុំ​គឺ​ជា​អ្នក​ចាត់​ការ​ថ្មី​ដែល​ដឹកនាំ​នៅ Chelsea បាន​៦​សប្ដាហ៍​ប៉ុណ្ណោះ។​​ Lampard និយាយ​ដូច្នេះ។

គួរ​បញ្ជាក់​ថា​២​ប្រកួត​ផ្លូវការ​កន្លង​មក​របស់​ Lampard គឺ​បាន​ចាញ់​ Manchester United ៤-០ នៅ Premier League និង​ចាញ់​ Liverpool ដោយ​បាល់​ប៉េណាល់ទី​យ៉ាង​ប្រផុតប្រផើយ​នៅ​ Super Cup៕

ប្រភព៖ telegraph ប្រែសម្រួល៖ សៀនហួរ

មតិយោបល់