• 2019-08-13 02:20:10
  • បាល់ទាត់

ស្ថិតិ​បង្ហាញ​ថា​ ២៩​គ្រាប់​របស់​ Rashford មាន​១០​គ្រាប់​ស៊ុត​ចូល​ក្រុម​ធំៗ

  • 2019-08-13 02:20:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marcus Rashford បាន​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​របស់​ Manchester United បន្ទាប់​ពី​ក្លឹប​មួយ​នេះ​បាន​លក់​ Lukaku ឲ្យ​ទៅ​ Inter Milan។

ខ្សែ​ប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​អង់គ្លេស​ទើប​តែ​ជួយ​ក្រុម​បិសាច​ក្រហម​យក​ឈ្នះ​ Chelsea ៤-០ ក្ដៅ​ៗ​នៅ​សប្ដាហ៍​ទី​មួយ​ លីគ​កំពូល​ Premier League ដោយ​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ម្នាក់​ឯង។​ ចាប់​អារម្មណ៍​ឃើញ​ថា​​កន្លង​មក​ Rashford ភាគ​ច្រើន​គឺ​លេច​ធ្លោ​ក្នុង​ប្រកួត​ទល់​ក្រុម​ធំ។

២៩​គ្រាប់​របស់​យុវជន​វ័យ​២១​ឆ្នាំ​រូប​នេះ​គឺ​ស៊ុត​បញ្ចូល​ទី​១០​គ្រាប់​ទល់​នឹង​ក្រុម​ខ្លាំង​ៗ​ដូចជា​ ៣​គ្រាប់​ទល់​ Chelsea, ២គ្រាប់​ទល់​ Liverpool, ២​គ្រាប់​ទល់​ Arsenal, ២​គ្រាប់​ទល់​ Manchester City និង​ ១​គ្រាប់​ទល់​នឹង​ Tottenham Hotspur៕

ប្រភព៖ Premier League ប្រែសម្រួល៖ រ័ត្ន

មតិយោបល់