• 2019-08-13 01:17:06
  • បាល់ទាត់

Klopp បញ្ជាក់​សារ​ជា​ថ្មី​ថា​ Alisson អ​វត្តមាន​តែ​ ២​ទៅ​៣​សប្ដាហ៍​ប៉ុណ្ណោះ​

  • 2019-08-13 01:17:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alisson Becker នឹង​អវត្តមាន​ចន្លោះ​ពី​ ២​ទៅ​៣​សប្ដាហ៍​ដោយសារ​​រង​​របួស​កំភួន​ជើង​ក្នុង​ការ​ប្រកួត​បើក​ឆាក​ដែល​ Liverpool ឈ្នះ​ Norwich ៤-១ កាល​ពី​ថ្ងៃ​សុក្រ។​ នេះ​បើ​តាម​សម្ដី​របស់​អ្នក​ចាត់ការ​ Jurgen Klopp។

អ្នក​ចាំ​ទី​អន្តរជាតិ​ប្រេស៊ីល​រង​របួស​ដោយ​ខ្លួន​ឯង​ពេល​ព្យាយាម​ទាត់​បាល់​ឡើង​ នៅ​នាទី​៣៩​នៃ​វគ្គ​ទី​មួយ​ ហើយ​ត្រូវ​បាន​ប្ដូរ​ចេញ​ភ្លាម​ៗ​ជំនួស​ដោយ​ Adrian។ របួស​នេះ​ក៏​នឹង​ធ្វើ​ឲ្យ​ Alisson អវត្តមាន​ប្រកួត​សំខាន់​ទល់​នឹង​ Chelsea នៅ​ពាន​ Super Cup យប់​ស្អែក​ផង​ដែរ។​

Liverpool បាន​នាំ​យក​ Lonergan អតីត​អ្នក​ចាំទី​ Middlesbrough ដែល​ទំនេរ​គ្មាន​ក្លឹប​លេង​មក​ធ្វើ​ជា​ជម្រើស​ទី​៣​ បន្ទាប់​ពី​ក្លឹប​ជើង​ឯក​ Champions League ៦​សម័យ​កាល​អនុញ្ញាត​ឲ្យ​ Huddersfield ខ្ចី​ជើង​យុវជន​របស់​ខ្លួន​ Kamil Grabara រហូត​ដល់​បញ្ចប់​រដូវ​កាល៕

ប្រភព៖ ESPN FC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់