• 2019-08-12 08:46:51
  • បាល់ទាត់

Lampard តប​បក​ទៅ Mourinho ​ឈឺៗ ក្រោយ​រិះគន់ Chelsea ពេក

  • 2019-08-12 08:46:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ Frank Lampard បាន​ឆ្លើយ​តប​ទៅ​កាន់​លោក Jose Mourinho ​វិញ បន្ទាប​ពី​លោក​បាន​រិះគន់​ចំពោះ​ប្រព័ន្ធ​លេង​របស់ Chelsea ចាញ់ Manchester United ៤-០។

Mourinho ​ ដែល​បាន​ត្រលប់​មក​កាន់ Old Trafford វិញ​​ ជា​អ្នក​វិភាគ​​ម្នាក់​របស់ Sky Sport បាន​រិះគន់​​ចំពោះ​ការ​ជ្រើសរើស​កីឡាករ​​ខុស​របស់ Lampard ក្នុង​ការ​ប្រកួត​​ចាញ់ Man Utd។ អ្នក​ចាត់​ការ​រហស្សនាម “The Specail One” ក៏​បាន​​បន្ទោស​ក្លឹប​ចាស់​ខ្លួន​ថា នៅ​ទន់​ជ្រាយ​ខ្លាំង​និង​មិន​សូវ​ស្វាហាប់​។

ការ​ប្រកួត​យប់​មិញ Chelsea បាន​អវត្តមាន​កីឡាករ Ruben Loftus-Cheek, Callum Hudson-Odoi, និង Willian ដោយ​សារ​របួស ខណៈ N'Golo Knate ជា​កីឡាករ​បម្រុង។ ប៉ុន្តែ Jose បាន​ចង្អុល​រិះគន់​​ ការ​ជ្រើសរើស​កីឡាករ​​​ទាំង​៣​រូប​​ដែល​គ្មាន​បទពិសោធន៍​ឲ្យ​លេង​ដូច​ជា Mason Mount, Andreas Christiansen និង Tammy Abraham។

ទាក់ទិន​រឿង​នេះ Lampard បាន​ឆ្លើយ​តប​នឹង​ការ​រិះគន់​ខាង​លើ​ថា៖ "ខ្ញុំ​មិន​មាន​អ្វី​ត្រូវ​បារម្ភ​ខ្លាំង​អំពី​​នរណា​ម្នាក់​និយាយ​អ្វី​ទេ ជា​ពិសេស​អ្នក​វិភាគ ប៉ុន្តែ​​អ្វី​ដែល​ច្បាស់​គឺ​ក្រុម​កីឡាករ​​យប់​មិញ គឺ​ជា​ក្រុម​កីឡាករ​ដែល​យើង​មាន ហើយ​ខ្ញុំ​ជឿជាក់​​លើ​ប្រព័ន្ធ​​នេះ។ ខ្ញុំ​មិន​អាច​ទាញ​កីឡាករ​ចេញ​ពី​ពេទ្យ​ឲ្យ​មក​លេង​បាន​ទេ ទោះ​ពួក​គេ​មាន​បទពិសោធន៍​​ឬ​គ្មាន​ក៏​ដោយ។ កីឡាករ​ដែល​ពួក​យើង​លេង​​យប់​មិញ និង​នៅ​បម្រុង គឺ​ជា​កីឡាករ​ដែល​ពួក​យើង​មាន។ ពួក​យើង​អវត្តមាន​កីឡាករ​សំខាន់​ៗ​​ជា​ច្រើន"៕ ​​​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់