
- 2019-08-12 04:32:58
- បាល់ទាត់
Mourinho ថា Man City ឈុតបម្រុង ល្អជាង United, Arsenal និង Chelsea
- 2019-08-12 04:32:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mourinho ថា Man City ឈុតបម្រុង ល្អជាង United, Arsenal និង Chelsea
ចន្លោះមិនឃើញ
Jose Mourinho ជឿជាក់ថាកុំថាឡើយ Manchester City ឈុត១១នាក់ដំបូង សូម្បី City ឈុតបម្រុងក៏នៅល្អជាងក្រុម Manchester United ផង។
អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បន្ថែមថាសូម្បីតែ Chelsea, Arsenal ក៏គ្មានគីឡូប្រជែងពានជាមួយ Man City ដែរនៅរដូវកាលថ្មីនេះគឺមានតែ Liverpool និង Tottenham ប៉ុណ្ណោះ។ នៅពេលសួរថាតើ ក្រុមណាខ្លះអាចឈ្នះពាន Mourinho ឆ្លើយថា៖ “Man City, Liverpool, Tottenham និង Man City (B)"។
"នៅពេលខ្ញុំមើលទៅឈុតបម្រុងរបស់ Man City ទល់នឹង West Ham ខ្ញុំគិតថាសូម្បីក្រុម B របស់ពួកគេក៏អាចប្រជែងពានលីគកំពូលបានដែរ"។ បុរសវ័យ៥៦ឆ្នាំនិយាយដូច្នេះ។
គួរបញ្ជាក់ថា City ដែលដឹកនាំដោយលោក Pep Guardiola គឺជាជើងឯក Premier League រដូវកាលមុនក្រោយឈ្នះ Liverpool ១ពិន្ទុ។ ក្រុមរហស្សនាមពណ៌ផ្ទៃមេឃបានឈ្នះពាន៣ផ្សេងទៀតមាន Community Shield, FA Cup និង League Cup៕