• 2019-08-12 03:09:24
  • បាល់ទាត់

អ្នក​គាំទ្រ​លើក​បដា​ដេញ​ Neymar ក្នុង​ប្រកួត​​ PSG ឈ្នះ​ Nimes ​

  • 2019-08-12 03:09:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paris St-Germain បាន​ចាប់​ផ្ដើម​រដូវ​កាល​ដំបូង​របស់​ខ្លួន​​នៅ​ក្របខ័ណ្ឌ​កំពូល​ Ligue 1 ដោយ​យក​ឈ្នះ​ Nimes ក្នុង​លទ្ធផល​ ៣-០។​

Neymar

ក្នុង​​ប្រកួត​នោះ​គេ​មិន​ឃើញ​មាន​វត្តមាន​របស់​តារា​ឆ្នើម​ Neymar នោះ​ទេ​ ដែល​ធ្វើ​ឲ្យ​ចចាមអារ៉ាម​ពី​ការ​ចាកចេញ​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​កាន់​តែ​ក្ដៅ​។ ក្រៅ​ពី​នោះ​អ្នក​គាំទ្រ​ PSG មួយ​ចំនួន​បាន​លើក​បដា​បណ្ដេញ​រូប​គេ​ជាមួយ​នឹង​សំណេរ​ថា " Neymarចេញ​ឲ្យ​ឆ្ងាយ"។ ​​

បាល់​ប៉េណាល់ទី​របស់​ Edinson Cavani, បាល់​របស់​ Kylian Mbappe និង​ Angel di Maria បាន​ធ្វើ​ឲ្យ​​ក្រុម​ម្ចាស់​ផ្ទះ​ឈ្នះ​ការ​ប្រកួត​យប់​មិញ។​ PSG ដែល​ឈ្នះ​ដាច់​១៦​ពិន្ទុ​រដូវ​កាល​មិន​​រំពឹង​ក្លាយ​ជា​ជើង​ឯកLigue 1 ជា​លើក​ទី​៣​ជាប់​ៗ​គ្នា៕ ​

ប្រភព៖ Dailymail ប្រែសម្រួល៖ រ័ត្ន

មតិយោបល់