• 2019-08-11 17:36:06
  • បាល់ទាត់

Man Utd ​សំពង Chelsea ​ទក់​សាច់ ៤-០ ​បើក​ឆាក​លីគ​អង់គ្លេស​

  • 2019-08-11 17:36:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បិសាច​ក្រហម Manchester United ​បាន​យក​ឈ្នះ​លើ​ក្រុម Chelsea ​បាន​ក្នុង​លទ្ធផល ៤-០ សម្រាប់​ការ​ប្រកួត​បើក​ឆាក​លីគ​កំពូល​អង់គ្លេស​។

សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម Man Utd ​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន ​ដោយ​តង់​ទី​១ Rashford ​រក​បាន​១​គ្រាប់ ដោយ​បាល់​ប៉េណាល់ទី​នៅ​នាទី​១៨ ​មុន​ពេល Martial ​ថែម​បាន​១​គ្រាប់​ទៀត​នៅ​នាទី​៦៥ ​ហើយ​២​នាទី​បន្ទាប់​ក៏ Rashford ​ដដែល​ថែម​បាន​១​គ្រាប់​ទៀត។ James ​កីឡាករ​ទើប​ទិញ​ចូល​ក៏​រក​បាន​១​គ្រាប់​ផង​ដែរ ​ក្នុង​ការ​ប្រកួត​នេះ ​នៅ​នាទី​៨១។

ដោយ​ឡែក​សម្រាប់​ក្រុម Chelsea ​វិញ ​ហាក់​ដូចជា​មិន​អាច​ធ្វើ​អ្វី​ប្រព័ន្ធ​ការពារ​ដ៏​ល្អ​របស់​ក្រុម Man Utd ​បាន​ឡើយ បើ​ទោះ​ជា​មាន​ឱកាស​ក៏​មិន​អាច​ទម្លុះ​សំណាញ់​ទី​របស់ David de Gea ​ដែរ។ ចប់​ការ​ប្រកួត​នៅ Old Trafford ​ក្រុម Man Utd ​ឈ្នះ Chelsea ​ក្នុង​លទ្ធផល ៤-០៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម