• 2019-08-10 07:30:25
  • បាល់ទាត់

Inter កាត់​អាវ​លេខ​៩​របស់ Icardi ដែល​ពាក់​យូរ​ឆ្នាំ​ផ្ទេរ​ឲ្យ​ប្រុស​ម៉ៅ Lukaku

  • 2019-08-10 07:30:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Romelu Lukaku នឹង​ពាក់​អាវ​​លេខ​៩​នៅ​ក្លឹប Inter Milan ហើយ​គេ​កំពុង​សម្លឹង​តាម​តាម​គន្លង​វីរបុរស​របស់​​ក្លឹប​ដែល​ធ្លាប់​គ្រង​លេខ​នេះ​ពី​មុន​មក។

លេខ​៩​​របស់​ Inter ពី​អតីត​កាល​ធ្លាប់​ពាក់​ដោយ​​ខ្សែ​ប្រយុទ្ធ​ខ្លាំង​ៗ​ដូច​ជា Ronaldo, Hernan Crespo និង Samuel Eto'o ជា​ដើម។ Lukaku សង្ឃឹម​​​ គេ​នឹង​អាច​ក្លាយ​ជា​​វីរបុរស​ចុងក្រោយ​​ដែល​ពាក់​លេខ​​​មួយ​នេះ​នៅ San Siro បន្ទាប់​ពី​ក្លឹប​ប្រកាស​លើ​វិបសាយ​​កាល​ពី​ពេល​ថ្មីៗ។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន Mauro Icardi ធ្លាប់​ពាក់​លេខ​៩ ចាប់​តាំង​ពី​គេ​ផ្ទេរ​មក​កាន់​ Inter កាល​ពី​ឆ្នាំ​២០១៣។ ប៉ុន្តែ​ចុងក្រោយ​ក្លឹប​បាន​ផ្ទេរ​លេខ​នេះ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ថ្មី ខណៈ​​លេច​ពាក្យ​ចចាមអារ៉ាម​ថា Icardi គ្រោង​ផ្លាស់​ទៅ Juventus។

Lukaku បាន​ផ្ទេរ​ទៅ​កាន់​ក្លឹប​យក្ស​របស់​អ៊ីតាលី​ក្នុង​តម្លៃ​៧៣​លាន​ផោន នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ Premier League។ តម្លៃ​នេះ​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​ថ្លៃ​បំផុត​ទី​៣​នៅ Serie A នៅ​ក្រោម Cristiano Ronaldo ​តម្លៃ​៩៩,២​លាន​ផោន និងGonzalo Higuain ៧៥,៣​លាន​ផោន ដែល​ពួក​គេ​​ទាំង​ពីរ​ផ្ទេរ​មក Juventus ដូច​គ្នា៕ ​​

ប្រភព៖ Mirror ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់