• 2019-08-10 06:50:00
  • បាល់ទាត់

កីឡាករ​អាវ​លេខ​៧​នៅ Real ៥​ជំនាន់​ចុងក្រោយ​សុទ្ធ​តែ​កំពូល​ជើង​ស៊ុត​លើក​លែង​តែ​ម្នាក់

  • 2019-08-10 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លេខ​៧​នៅ Real ត្រូវ​បាន​គេ​​ដាក់​ក្តី​រំពឹង​ខ្ពស់ ខ្ពស់​រហូត​ដល់​កីឡាករ​ខ្លះ​ខ្លាចរអា​មិន​ហ៊ាន​ប្រាថ្នា​ចង់​បាន​លេខ​សម្រាប់​​កំពូល​ជើង​ស៊ុត​នេះ​ឡើយ។ បច្ចុប្បន្ន Eden Hazard បាន​យក​អាវ​លេខ ៧ នេះ​ពី Mariano Diaz ដែល​ស៊ុត​បាន​តែ​៤​គ្រាប់​ប៉ុណ្ណោះ។

មាន​អ្វី​ទៀត​ជា​អាថ៌កំបាំង​សម្រាប់​លេខ៧? ៧​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ទ្វីប​ទាំង​៧ អច្ឆរិយ​ទាំង​៧​របស់​ពិភពលោក ឥន្ទធនូ​៧​ពណ៌​ជាដើម។

១ Juan Gómez González (ពាក់​អាវ​លេខ​៧​នៅ Real ​១៩៨០-១៩៨៥)

ចូនហ្គោម៉េស ហ្គនហ្សាឡេស (Juan Gómez González) ត្រូវ​បាន​គេ​ដឹង​ថា​ជា​កីឡាករ​​ដែល​ស្រលាញ់ Real Madrid ខ្លាំង ហើយ​គាត់​ក៏​ជា​កីឡាករ​ដែល​បាន​ការ​ស្រលាញ់​ច្រើន​ពី​អ្នកគាំទ្រ។

គាត់​ស៊ុត​បាន ១២១​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៤០១​ប្រកួត (អត្រា ០,៣០ គ្រាប់​ក្នុង​១​ប្រកួត)។ González ឈ្នះ​ពាន ១០ ក្នុង​នោះ​ឈ្នះ​ពាន La Liga ៥​លើក​ជាមួយ Real។ គាត់​ក៏​ជា​កីឡាករ​ដែល​ឈ្នះ​ពាន Pichichi កាល​ពី​រដូវ​កាល ១៩៨៣-៨៤ ផង​ដែរ។

២ Emilio Butragueno (ពាក់​អាវ​លេខ​៧​នៅ Real ​១៩៨៥-១៩៩៥)

អេមីលីយ៉ូ ប៊ូត្រាហ្គេណូ (Emilio Butragueno) ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​សុភាព​បុរស​ពិត​ និង ជា​វីរបុរស​របស់ Real Madrid។ គាត់​គឺ​ជា​កីឡាករ​ល្អ​បំផុត​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ​នៅ Bernabeu រហស្សនាម "ត្មាត"។

គាត់​​ស៊ុត​បាន ១៧១​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៤៦៣​ប្រកួត (អត្រា ០,៣៦ គ្រាប់​ក្នុង​១​ប្រកួត) ឈ្នះ​ពាន​១៥ ក្នុង​នោះ ​La Liga ៦​លើក និង UEFA Cup ២​លើក​ជាមួយ Real។ គាត់​ឈ្នះ​ពាន Pichich កាល​ពី​រដូវ​កាល​ ១៩៩០-៩១។

៣ Raúl Gonzalez (ពាក់​អាវ​លេខ​៧​នៅ Real ​១៩៩៥-២០១០)

Raul បាន​ចំណាយ​ពេល​១៨​ឆ្នាំ​នៅ Real ស៊ុត​បាន​ ៣២៣ គ្រាប់​ក្នុង​ចំណោម ៧៤១ ប្រកួត (អត្រា ០,៤៣ គ្រាប់​ក្នុង​១​ប្រកួត)។ Raul ឈ្នះ​ពាន​១៦ ​La Liga ៦​លើក Champions League ៣​លើក មុន​ពេល​ចាកចេញ​ពី Real Madrid ទៅ Schalke ក្នុង​ឆ្នាំ ២០១០ ។

៤ Christino Ronaldo (ពាក់​អាវ​លេខ​៧​នៅ Real ​២០១០-២០១៨)

នៅ​ពេល​ដែល Ronaldo បាន​មក​ដល់​ Real ដំបូង កីឡាករ​ព័រទុយហ្គាល់​រួប​នេះ ពាក់​អាវ​លេខ​៩ ព្រោះ​កាលណោះ ប្រធាន​ក្រុម Raul និង ជា​អតីត​កីឡាករ​ដែល​ស៊ុត​បាន​ច្រើន​បំផុត​នៅ Real កំពុង​គ្រង​អាវ​លេខ​៧។

Ronaldo បាន​ក្លាយ​ទៅ​ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​នៅ​ Real ក្នុង​រយៈ​ពេល​៩​រដូវ​កាល​នៅក្លឹប​អេស្ប៉ាញ​មួយ​នេះ ដោយ​ស៊ុត​បាន ៤៥១ គ្រាប់​ក្នុង​ចំណោម ៤៣៨ ប្រកួត (អត្រា ១,០៣ គ្រាប់​ក្នុង​១​ប្រកួត)។

៥ Mariano Diaz (ពាក់​អាវ​លេខ​៧​នៅ Real ​២០១៨-២០១៩)

Mariano Diaz ដែល​ក្លឹបបាន​ទិញ​ត្រលប់​មក Bernabeu កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​មុន ក្នុង​តម្លៃ ៣៣ លាន​ផោន (៤០ លាន​ដុល្លារ) ក្រោយ​ពី​បាន​លក់​ឲ្យ​ក្លឹប​លីយ៉ុង​នៅ​បារាំង ត្រឹម​១​ឆ្នាំ​ប៉ុណ្ណោះ ដែល​កាល​ពី​ពេល​លក់​ចេញ​បាន​ត្រឹម​តម្លៃ ៧,២ លាន​ផោន (៨,៧ លាន​ដុល្លារ)។

ប៉ុន្តែ​កីឡាករ​សញ្ជាតិ​ដូមីណូកង់​អតីត​ម្ចាស់​អាវ​លេខ​៧​រូប​នេះ​ បរាជ័យ​ក្នុង​ការ​រក​គ្រាប់​បាល់​ ដោយ​ស៊ុត​បាន​តែ​៤​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ចំណោម​២២​ប្រកួត​ដែល​បង្ហាញ​ខ្លួន (អត្រា ០,១៩ គ្រាប់​ក្នុង​១​ប្រកួត)៕

អាន៖ Henry ៖ ​ឆ្នាំ​សូន្យ​នៅ​ Arsenal ពេល​នេះ​កាល​ពី​២០​ឆ្នាំ​មុន ពី​គ្រោះ​ក្លាយ​ជា​លាភ​

ប្រភព៖ Dribl ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់