• 2019-08-09 23:23:38
  • បាល់ទាត់

បើក​ឆាក​លីគ Liverpool ​ឈ្នះ​ក្រុម Norwich ​៤-១ ​តែ​របួស​កីឡាករ​សំខាន់​ម្នាក់​

  • 2019-08-09 23:23:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Liverpool ​បាន​យក​ឈ្នះ​លើ​ក្រុម Norwich ​ក្នុង​លទ្ធផល ៤-១ ​ក្នុង​ការ​ប្រកួត​បើក​ឆាក​លីគ​កំពូល​អង់គ្លេស ​កាល​ពី​យប់មិញ​នេះ។

ក្រុម​របស់​លោក Klopp ​ហាក់​មិន​ពិបាក​ឡើយ​សម្រាប់​រដូវ​កាល​ថ្មី​នេះ ជា​ពិសេស​ប៉ះ​ក្រុម Norwich ​សម្រាប់​ប្រកួត​ដំបូង។ ​៤​គ្រាប់​ដែល​ធ្វើ​បាន​កាល​ពី​យប់មិញ​នេះ គឺ​ជា​ការ​ធ្វើ​ចូល​ទី​ខ្លួន​ឯង​របស់ Grant Hanley ​១​គ្រាប់ Salah ​១​គ្រាប់ ​Van Dijk ​១​គ្រាប់ ​និង Origi ​១​គ្រាប់។ ​ខណៈ​ដែល​ខាង Norwich ​វិញ ​រក​បាន​ដោយ Teemu Pukki ​។

ត្បិត​តែ​ឈ្នះ​បាន​ច្រើន​គ្រាប់​នេះ​មែន ប៉ុន្តែ Liverpool ​មាន​បញ្ហា​កើត​ឡើង​មួយ​ទៅ​ហើយ ​គឺ​អ្នក​ចាំ​ទី​ដៃ​ទី​១​របស់​គេ Alisson ​បាន​រង​របួស​អំឡុង​ពេល​ប្រកួត​យប់មិញ។ គេ​មិន​ទាន់​ដឹង​ទេ​ថា​របួស​នេះ​ធ្ងន់ធ្ងរ​កម្រិត​ណា ប៉ុន្តែ​គ្រាន់​តែ​ច្បាស់​មិន​ស្រាល​ប៉ុន្មាន​នោះ​ទេ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់