• 2019-08-09 12:19:24
  • បាល់ទាត់

មេ Napoli៖ បើ​ Maguire មាន​តម្លៃ ៩៧​លាន​ដុល្លារ កីឡាករ​នេះមាន​តម្លៃ ៣០០​លាន​ដុល្លារ

  • 2019-08-09 12:19:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប Napoli លោក Aurelio de Laurentiis បាន​និយាយ​ប្រាប់​សារព័ត៌មាន ESPN ថា ប្រសិន​បើ​ក្លឹប Manchester United ទិញ​ខ្សែ​ការពារ​ Harry Magurire ក្នុង​តម្លៃ​ ៩៧​លាន​ដុល្លារ​ នោះ​ខ្សែ​ការពារ​ក្លឹប​របស់​គាត់​ Kalidou Koulibaly អាច​នឹង​មាន​តម្លៃ​ជាង ៣០០​លាន​ដុល្លារ។

លោក​បាន​និយាយ​ថា៖ " កុងត្រា​របស់ Koulibaly មាន​តម្លៃ​ ១៨២​លាន​ដុល្លារ។ ប៉ុន្តែ​ឧទាហរណ៍ នៅ​អង់គ្លេស គេ​ទិញ​កីឡាករ​ក្នុង​តម្លៃ ៩៧​លាន​ដុល្លារ (សំដៅ​លើ​ក្លឹប Manchester United ទិញ​ខ្សែ​ការពារ​ Harry Maguire) ខ្ញុំ​ឲ្យ​ថ្លៃ​យ៉ាង​ច្រើន ៣៥-៤០លាន​ដុល្លារ​ទេ " ។

លោក​បាន​បន្ត​ថា៖ " ខ្ញុំ​យល់​ថា បើ​គេ​ចង់​បាន​ Koulibaly ណាស់ គេ​អាច​នឹង​ទិញ​ក្នុង​តម្លៃ​រហូត​ដល់​ដល់ ៣០៣​លាន​ដុល្លារ " ។

លោក​ថា​នេះ​បណ្ដាល​មក​ពី​ ក្លឹប​អង់គ្លេស​មាន​ដើម​ទុន​ច្រើន ហេតុនេះ​ហើយ​ចំណាយ​ ៨០លាន ៩០​លាន​ ជា​រឿង​ធម្មតា​សម្រាប់​គេ ក៏​ប៉ុន្តែ​វា​ហាក់​ដូច​ជា​ មិន​មាន​ភាព​យុត្តិធម៌​នៃ​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ដទៃ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់