• 2019-08-09 03:44:58
  • ព័ត៌មាន

កីឡាករឈ្នះពានច្រើនជាងគេ បង្ហើបមួយឲ្យឃ្លាឲ្យប្រជាជនប្រេស៊ីលកាន់តែស្រលាញ់

  • 2019-08-09 03:44:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Dani Alves ​ដែល​ជាប់​ឈ្មោះ​ជា​កីឡាករ​ឈ្នះ​ពាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ ​បាន​សម្រេច​ចិត្ត​មិន​ទទួល​យក​សំណើរ​ពី​ក្លឹប​ធំ​ៗ​នៅ​អឺរ៉ុប​​​ ដោយ​ត្រឡប់​ទៅ​លេង​ឲ្យ​ក្លឹប​ Sao Paulo ​នៅ​ស្រុក​កំណើត​ឯ​ប្រទេស​ប្រេស៊ីល​វិញ។

Alves

​Alves ​បាន​ប្រាប់​ទៅ​អ្នក​គាំទ្រ​ជាង ៤ ម៉ឺន​ក្នុង​ពិធី​បង្ហាញ​ខ្លួន​នោះ​ថា​ "ខ្ញុំ​មក​ទីនេះ ​ដើម្បី​ប្រឹងប្រែង​ធ្វើ​ការ​​ នឹង​ជួយ​ក្រុម​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន ​មិនមែន​មក​បញ្ចប់​អាជីព​នោះ​ទេ។​ ​ខ្ញុំ​មាន​គោលដៅ​ធំ​មួយ ហើយ​ក៏​ជា​ក្ដី​ស្រមៃ​របស់​ក្លឹប​ Sao Paulo ​ផង​ដែរ​​។”

អ្នកគាំទ្រអបអរ ​Alves ពេលត្រឡប់មកលេងនៅទឺកដីកំណើតវិញ

​កីឡាករ​វ័យ ៣៤ ​ឆ្នាំ​នេះ​បន្ថែម​ថា ​រូប​គេ​ចង់​មាន​ឈ្មោះ​លេង​នៅ World Cup ឆ្នាំ ២០២២ ​ដែល​នឹង​ធ្វើឡើង​នៅ​ប្រទេស​កាតា ​ទោះ​បី​ជា​អាយុ​ច្រើន​ហើយ​ក៏​ដោយ។ Alves ​និយាយ​ថា​ "ខ្ញុំ​ដឹង​ថា​វា​ពិបាក​ណាស់ ​ប៉ុន្តែ​ខ្ញុំ​ជឿ​ជាក់​លើ​ការ​តាំងចិត្ត​​និង​បទពិសោធន៍​ក្នុង​បាល់​ទាត់​កន្លង​មក។

​បញ្ជាក់​ដែរ​ថា ​Alves ​បាន​ចាកចេញ​ពី​ក្លឹប​ PSG ​ដោយ​កាន់​កំណត់ត្រា បាន​ក្លាយ​ជា​កីឡាករ​បាល់ទាត់​​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ឈ្នះ​ពាន​៤០​ក្នុង​អាជីព​របស់​ខ្លួន។​ ក្នុង​នោះ​មាន​​ពាន Champions League Winner ៣ ដង, ៦x Spanish Champion, ៥x Spanish Cup Winner, ៥x Spanish Super Cup winner, ១x Italian champion, ១x Italian Cup winner, ២x French champion, ១x French Cup winner, ១x French League Cup winner, ៣x FIFA Club World Cup winner, ២x UEFA Cup winner, ១x Copa América winner, ២x Confederations Cup winner, ១x Under-20 World Cup champion, ៤x UEFA Supercup winner និងឈ្នះពាន French Super Cup winner ២ដង៕

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

មតិយោបល់