• 2019-08-09 02:07:37
  • ព័ត៌មាន

Inter Milan ទិញ​ Lukaku ពី Man Utd តម្លៃ​៧៤​លាន​ផោន​

  • 2019-08-09 02:07:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Inter Milan បាន​សម្រេច​ចុះ​ហត្ថលេខា​យក​ Romelu Lukaku ជា​ផ្លូវ​ការ​ពី​ Manchester United ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ប្រចាំ​ក្លឹប​ចំនួន​៧៤​លាន​ផោន។​

Lukaku

Lukaku ​ស៊ុត​បញ្ចូល​ទី​៤២​គ្រាប់​ក្នុង​៩៦​ប្រកួត​ឲ្យ​បិសាច​ក្រហម​បាន​ចុះ​កុងត្រា​លេង​៥​ឆ្នាំ​ជាមួយ​ Inter ជា​ក្លឹប​យក្ស​មួយ​ប្រចាំ​ទីក្រុង​មីឡាន​។​ កីឡាករ​​សញ្ជាតិ​បែលហ្សិក​រូប​នេះ​សល់​កុងត្រា​២​ឆ្នាំ​ទៀត​ជាមួយ​ United ចាប់​តាំង​ផ្ទេរ​ពី​ Everton ក្នុង​តម្លៃ​៧៥​លាន​ផោន​។​

ខ្សែ​ប្រយុទ្ធ​វ័យ​២៦​​ឆ្នាំ​ បាន​ក្លាយ​ជា​កីឡាករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​ទី​៣​ដែល​ទៅ​លេង​នៅ​ Serie A បន្ទាប់​ពី​ Cristiano Ronaldo (៩៩,២​លាន​ផោន)​ និង​ Gonzalo Higuain (៧៥,៣​លាន​ផោន)៕

ប្រភព៖ BBC ប្រែសម្រួល៖ រ័ត្ន

មតិយោបល់