• 2019-08-08 12:46:09
  • បាល់ទាត់

ប្រសិន​បើ​បាល់ទាត់មិនកាក់កប Ronaldo ទម្លាយ​ថា​ ចង់​ប្រកប​អាជីព​ពីរ​នេះ

  • 2019-08-08 12:46:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo បាននិយាយប្រាប់ Soccer.com ថា ប្រសិនបើខ្លួនមិនមែនជាក្លាយជា កីឡាករបាល់ទាត់អាជីពទេ ខ្លួនអាចនឹងធ្វើជា តួសម្ដែង ឬ តារាបង្ហាញម៉ូដវិញ។

នៅពេលសួរ ពីអាជីពដែល Ronaldo នឹងធ្វើ ប្រសិនបើរូបគេមិនរវល់ធ្វើជាកីឡាករល្អជាងគេលើលោក កីឡាកររូបនេះបាននិយាយថា៖ " តារាសម្ដែង ឬ ប្រហែលជាតារាម៉ូដែល ខ្ញុំក៏មិនដឹងដែរ " ។

Ronaldo បានបន្តថា៖ " ខ្ញុំក៏បានចូលសម្ដែងខ្លះៗដែរ ប៉ុន្តែខ្ញុំមិនដឹងថា ខ្ញុំមានទេពកោសល្យខាងហ្នឹង ឬ អត់ទេ " ។

គួរបញ្ជាក់ផងដែរថា Ronaldo បានបង្ហាញខ្លួនក្នុងឈុតផ្សាយពាណិជ្ជកម្មជាច្រើនហើយ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក៕

ប្រភព៖ YouTube ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់