• 2019-08-08 01:31:25
  • បាល់ទាត់

Lukaku ពិនិត្យសុខភាព​ត្រៀម​ផ្ទេរ​ទៅ​ Inter Milan

  • 2019-08-08 01:31:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Inter Milan កាន់​តែ​កៀក​ក្នុង​ការ​សម្រេច​ចុះ​ហត្ថលេខា​យក​ Romelu Lukaku បន្ទាប់​ពី​សំណើ​សុំ​ទិញ​ត្រូវ​ យល់ព្រម​ដោយ​ Manchester United​។​

Lukaku

កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​ក្លឹប​ Inter បាន​ឲ្យ​ថ្លៃ​៥៤​លាន​ផោន​ ដល់​ Lukaku ប៉ុន្តែ​ United ជា​អាណាព្យាបាល​បដិសេធ​ហើយ​ទាមទារ​យ៉ាង​ហោច​ក៏​៧៥​លានផោន​ដែរ ជា​តម្លៃ​ដែល​ពួកគេ​ផ្ដល់​ឲ្យ​ Everton កាល​ពី​២​ឆ្នាំ​មុន។​ Lukaku បាន​ហោះ​ទៅ​កាន់​អ៊ីតាលី​ដើម្បី​ធ្វើ​តេស្ត​សុខភាព​មុន​ការ​ប្រកាស​ជា​ផ្លូវការ។​​

Pastorello ជា​ភ្នាក់ងារ​ផ្ទាល់​បាន​បង្ហោះ​រូប​ជាមួយ​ Lukaku នៅ​លើ​យន្តហោះ​ឯកជន​ ជាមួយ​សំណេរ​ថា​៖ "រួចរាល់​ដើម្បី​ហោះ​ទៅ​កាន់​ទីក្រុង​ Milano"។ Antonio Conte បច្ចុប្បន្ន​ដឹកនាំ​ Inter និង​ជា​អតីត​អ្នក​ចាត់ការ​ Chelsea គឺ​ជា​បុគ្គល​មួយ​រូប​ដែល​កោតសរសើរ​ពី​សមត្ថភាព​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បែលហ្សិក​តាំង​ពី​ដើម​មក៕

ប្រភព៖ Sky Sports ប្រែសម្រួល៖ រ័ត្ន

មតិយោបល់