• 2019-08-07 14:27:36
  • បាល់ទាត់

ឃើញ​ហាត់​នៅ​បែលហ្សិក Lukaku អាច​នឹង​ត្រូវ Man Utd​ ដាក់​ពិន័យ

  • 2019-08-07 14:27:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Manchester United អាច​នឹង​ដាក់​ពិន័យ​ខ្សែ​ប្រយុទ្ធ​បែលហ្សិក​កីឡាករ Romelu Lukaku ក្រោយ​ពេល​ដែល​កីឡាករ​រូប​នេះ អវត្តមាន​ក្នុង​ការ​ហ្វឹកហាត់​ដោយ​គ្មាន​ការ​អនុញ្ញាត នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​ដែរ​បាន​ហ្វឹកហាត់​ជាមួយ​ក្លឹប​ចាស់​របស់​ខ្លួន Anderlecht នៅ​ឯ​ប្រទេស​បែលហ្សិក រយៈពេល ២​ថ្ងៃ។

សម្រាប់​ថ្ងៃ​ច័ន្ទ វា​មិន​មែន​ជា​បញ្ហា​អ្វី​សម្រាប់​កីឡាករ​រូប​នេះ​ទេ ដោយសារ​តែ​ខាង​ក្លឹប​បិសាច​ក្រហម អនុញ្ញាត​ឲ្យ​សម្រាក​មួយ​ថ្ងៃ។ ប៉ុន្តែ​ការ​ហាត់​ថ្ងៃ​ទី២ នៅ​បែលហ្សិក អាច​នឹង​បង្ក​ជា​បញ្ហា​ដល់ Lukaku ព្រោះ​ថា ថ្ងៃ​អង្គារ​នេះ ជា​ថ្ងៃ​ដែល​កីឡាករ​ត្រូវ​ត្រលប់​មក​ហ្វឹកហាត់​ជាមួយ​ក្លឹប​វិញ នៅ​ទីក្រុង Manchester។

បើ​តាម​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា Lukaku ធ្វើ​បែប​នេះ​គឺ មាន​បំណង​ចាកចេញ​ពី​អង់គ្លេស ដើម្បី​ទៅ​ប្រកប​អាជីព​នៅ​ក្លឹប​ថ្មី៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់