• 2019-08-07 08:22:40
  • បាល់ទាត់

Valverde ចង់​ទុក​ខ្សែ​បម្រើ​ត្រឹម​៦​ តែ​ Barca មាន​រហូត​៩​

  • 2019-08-07 08:22:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តមាន​​សមាជិក​ថ្មី​ Frenkie de Jong, ការ​ឡើង​ទី​លេង​តំបន់​កណ្ដាល​របស់​ Sergi Roberto និង​ការ​ដំឡើង​​មក​ឈុត​ធំ​របស់​យុវជន​ Riqui Puig ធ្វើ​ឲ្យ​ Barcelona មាន​ខ្សែ​បម្រើ​ហូរហៀរ​រហូត​ដល់​៩​នាក់។​

រឿង​នេះ​គឺ​ជា​បញ្ហា​មួយ​របស់​លោក​ Valverde ដែល​ធាតុ​ពិត​អ្នក​ចាត់ការ​រូប​នេះ​ចង់​ទុក​ខ្សែ​បម្រើ​ត្រឹម​៦​នាក់​ប៉ុណ្ណោះ​។​ Barca អាច​នឹង​រក​ដំណោះស្រាយ​កាត់​ចេញ​កីឡាករ​៣​នាក់​នៅ​តំបន់​បម្រើ​ឲ្យ​ក្លឹប​ណា​មួយ​ខ្ចី​ជើង​ ឬ​អាច​លក់​ចេញ​បើ​សិន​ទទួល​សំណើ​សមស្រប​។​

ខ្សែ​បម្រើ​ទាំង​៩​របស់​ក្រុម​យក្ស​កាតាឡាន់​មាន​ដូចជា៖ រៀមច្បង​ Sergio Busquets, Arturo Vidal, Sergi Roberto សមាជិក​ថ្មី​ Frankie de Jong, កីឡាករ​វ័យ​ក្មេង​ Arthur, Aleñá, Riqui Puig និង​ចុងក្រោយ​គឺ​ ​កីឡាករ​កំពុង​ធ្លាក់​ទម្រង់​លេង​​​២​រូប​មាន​ Coutinho និង​ Arturo Vidal ដែល​អាច​ជា​ចាកចេញ៕

ប្រភព៖ Sport English ប្រែសម្រួល៖ សៀនហួរ

មតិយោបល់