• 2019-08-07 07:50:42
  • បាល់ទាត់

Pique៖ Neymar បើ​ចង់​មក​ Barca វិញ​ប្រាប់​​ក្លឹប​ផ្ទាល់​​ទៅ កុំ​ចាំ​មិត្ត​រួម​ក្រុម​និយាយ​ឲ្យ

  • 2019-08-07 07:50:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Gerard Pique និយាយ​ថា Neymar គួរ​តែ​ប្រាប់ Barcelona​ ដោយ​ផ្ទាល់​ ប្រសិន​ចង់​មក​ផ្ទះ​ចាស់​វិញ ប្រសើរ​ជាង​ឲ្យ​មិត្ត​រួម​ក្រុម​និយាយ​ឲ្យ។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​​កំពុង​ពិចារណា​​ផ្លាស់​ត្រលប់​មក​កាន់​ Barca​ វិញ​ក្នុង​រដូវ​ក្ដៅ​នេះ ដោយ​គ្រោង​ចាកចេញ​ពី Paris ក្រោយ​ចំណាយ​ពេល​២​ឆ្នាំ​នៅ​ទៅ​ក្នុង​ក្នុង​តម្លៃ​ខ្លួន​ផ្ទេរ​កំណត់ត្រា​ពិភពលោក​២២២​លាន​អឺរ៉ូ។ ក្នុង​​ឱកាស​​បង្ហាញ​​សមាជិក​ថ្មី​​របស់ Barcelona គឺ​កីឡាករ Junior Firpo កាល​ពី​ថ្ងៃ​អាទិត្យ ប្រធាន​ក្លឹប​លោក Josep Maria Bartomeu បង្ហើប​ថា កីឡាករ​ចំណូល​ថ្មី​អាច​​នឹង​ត​ទៀត មុន​ទីផ្សារ​ដោះដូរ​នៅ​ប្រទេស​អេស្ប៉ាញ​បិទ​នៅ​ថ្ងៃ​ទី​ ២ ខែ កញ្ញា។

ចំណុច​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ជឿជាក់​ថា ប្រធាន​ក្លឹប​​បង្ហើប​ពី​ការ​នាំ​ Neymar មក​វិញ។ ស្របពេល Barcelona ច្បាស់​ថា Neymar មិន​សប្បាយ​ចិត្ត​នៅ PSG ខ្សែ​ការពារ Pique បាន​ផ្ដល់​មតិ​​ មិត្ត​រួម​ក្រុម​នៅ Camp Nou មិន​អាច​ជួយ​អ្វី​បាន​ច្រើន​ទេ​គឺ​មាន​តែ Neymar ខ្លួន​ឯង​ផ្ទាល់​ទេ។

និយាយ​មុន​ការ​ប្រកួត​មិត្តភាព​ជាមួយ Napoli នៅ​ថ្ងៃ​ស្អែក Pique ថា៖ “ប្រាកដ​ណាស់​ខ្ញុំ​បាន​និយាយ​ជាមួយ​គេ (Neymar) ប៉ុន្តែ​គេ​គួរ​តែ​ជា​អ្នក​និយាយ​ប្រាប់​ក្លឹប​ផ្ទាល់។ ពួក​យើង​​បាន​ពិភាក្សា​ស្ងាត់​ៗ​ជាមួយ​គ្នា ហើយ​ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ឬ​ខុស​ទេ​ដែល​និយាយ​រឿង​នេះ​នៅ​ទី​នេះ"៕ ​

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់