• 2019-08-07 07:23:17
  • ព័ត៌មាន

Ronaldo បើក​ភ្លើង​ខៀវ​ឲ្យ​ Juventus ចុះហត្ថលេខា​យក​ Icardi

  • 2019-08-07 07:23:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mauro Icardi កំពុង​សម្លឹង​រក​ទ្រនំ​ថ្មី​ បន្ទាប់​ពី​អនាគត​របស់​គេ​ជាមួយ​ Inter Milan ហាក់​មិន​សូវ​ទទួល​ជោគជ័យ​បើ​ធៀប​ជាមួយ​ខ្សែ​ប្រយុទ្ធ​កំពូល​ៗ​ដទៃ​ទៀត។​

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​​បាន​ចូល​រួម​ជាមួយ​ Inter ក្នុង​ឆ្នាំ​២០១៣​ដោយ​បង្ហាញ​ខ្លួន​បាន​១៣៣ ប្រកួត​ស៊ុត​បញ្ចូល​ទី​ចំនួន​១១១​គ្រាប់​។ យ៉ាង​ណា​រយៈ​ពេល​៦​ឆ្នាំ​មក​នេះ​ Icardi មិន​ដែល​ឈ្នះ​ពាន​អ្វី​ធំដុំ​ទេ​ជាមួយ​ក្រុម​ខ្លាំង​របស់​អ៊ីតាលី​ឡើយ​ រហូត​ធ្វើ​ឲ្យ​រូប​គេ​បាត់បង់​តំណែង​នៅ​ក្រុម​ជម្រើស​ជាតិ​ថែម​ទៀត។​

​ស្រប​ពេល​ Icardi កំពុង​ស្វែង​រក​ក្លឹប​ថ្មី​ប្រកប​អាជីព​ Cristiano Ronaldo បាន​បើក​ផ្លូវ​ឲ្យ​ Juventus យក​កីឡាករ​វ័យ​២៦​ឆ្នាំ​រូប​នេះ​មក​ធ្វើ​ជា​ដៃ​គូ​ប្រយុទ្ធ​របស់​ខ្លួន​។ ការ​ណែនាំ​របស់​ Ronaldo ​ដោយ​សារ​ Dybala មាន​បំណង​ចង់​ចាកចេញ​ពី​ក្លឹប​។​​

Juventus កន្លង​មក​ធ្លាប់​មាន​ព័ត៌មាន​លេច​ឭ​ថា​ចង់​បាន​ Lukaku ដោយ​ហ៊ាន​ប្ដូរ​ជាមួយ​ Dybala ប៉ុន្តែ​ Ronaldo ពេញ​ចិត្ត​សមត្ថភាព​របស់​ Icardi ច្រើន​ជាង​ណា​មួយ​រូប​គេ​មាន​បទ​ពិសោធន៍​នៅ Serie A ស្រាប់​ផង៕

ប្រភព៖ BBC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់