• 2019-08-06 13:56:49
  • បាល់ទាត់

Alves មក​ដល់​ក្លឹប​ប្រទេស​កំណើត​ ហែហម​ដោយ​អ្នក​គាំទ្រ​ច្រើន​កុះករ

  • 2019-08-06 13:56:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ស្លាប​ស្ដាំ​កីឡាករ Dani Alves បាន​មក​ដល់​ក្លឹប​ Sao Paulo ដែល​ជា​ក្លឹប​លីគ​កំពូល​ប្រទេស​ប្រេស៊ីល​ហើយ កាល​ពី​ពេល​ថ្មីៗ​នេះ។

នៅ​ពេល​ដែល​កីឡាករ​នេះ​ធ្វើ​ដំណើរ​មក​ដល់​ក្លឹប​ជា​លើក​ដំបូង អ្នក​គាំទ្រ​ជា​ច្រើន​រយ​នាក់​បាន​ធ្វើ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​តែ​ម្ដង​។

ក្លឹប Sao Paulo គិត​ត្រឹម​ពេល​នេះ​ដែរ កំពុង​តែ​ឈរ​លេខ ៥ នៃ​លីគ​កំពូល​ប្រេស៊ីល ដោយ​នៅ​ពី​ក្រោម​ក្លឹប​កំពូល​តារាង Santos ចំនួន ៩ពិន្ទុ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Alves បាន​ចូលរួម​ជាមួយ​ក្លឹប​ប្រេស៊ីល​មួយ​នេះ ដោយ​គ្មាន​តម្លៃ​ខ្លួន បន្ទាប់​ពី​កុងត្រា​នៅ Paris Saint-Germain ផុតកំណត់។

ខាង​ក្រោម​នេះ​ជា វីដេអូ​ដែល​អ្នក​គាំទ្រ​ Sao Paulo ស្វាគមន៍​កីឡាករ​រូប​នេះ៖៕

****វីដេអូ៖**** ****The Guardian****

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី