• 2019-08-06 13:03:00
  • បាល់ទាត់

Klopp យល់​ថា ហង្ស​ក្រហម​ពេល​នេះ ខុស​ពីហង្ស​ក្រហម​ពី​មុន

  • 2019-08-06 13:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Liverpool លោក​ Jurgen Klopp បាន​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​សារព័ត៌មាន Goal ថា នៅ​ពេល​ដែល​ខ្លួន​ចូល​មក​ដំបូង គ្មាន​នរណា​ចូលចិត្ត​ក្លឹប​ហង្ស​ក្រហម​ទេ សូម្បី​តែ​កីឡាករ​ក្លឹប​នេះ​ផ្ទាល់។

លោក​បាន​និយាយ​ថា៖ " ពេល​ខ្ញុំ​ចូល​ Liverpool ដំបូង ខ្ញុំ​បាន​និយាយ​ថា គ្មាន​នរណា​ចូលចិត្ត​ក្លឹប​នេះ​ទេ សូម្បី​តែ​កីឡាករ​ហង្ស​ក្រហម​ផ្ទាល់ "។

លោក​បាន​បន្ត​ថា៖ " វា​ជា​ការ​ពិត ប៉ុន្តែ​ពេល​នេះ​វា​ផ្លាស់ប្ដូរ​ទាំង​ស្រុង។ អ្វី​ដែល​ខ្ញុំ​បាន​ឲ្យ​កូន​ក្រុម​របស់​ខ្ញុំ​គឺ ការ​អភិវឌ្ឍ​ ពេល​វេលា និង​ការ​អត់ធ្មត់ ហើយ​ទាំង​នេះ វា​បាន​ផ្ដល់​នូវ​គុណភាព​ដល់​ក្រុម​ទាំង​មូល " ។

បើ​តាម​សារព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា Liverpool រង​ការ​រិះគន់​យ៉ាង​ចាស់​ដៃ ទាក់ទិន​នឹង​រឿង​នាំ​កីឡាករ​ចូល​នៅ​មុន​សម័យ​របស់​ Klopp ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កីឡាករ​ថ្មីៗ​របស់​ក្លឹប​នេះ ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ថា ជា​កីឡាករ​មាន​ទម្រង់​លេង​​គួរ​ឲ្យ​កត់​សម្គាល់៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់